ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ស្តែងណាស់! កីឡាករបាល់ទាត់ម្នាក់ត្រូវរន្ទះបាញ់ក្នុងអំឡុងហឹ្វកហាត់នៅទីលាន តែសំណាងល្អមិនមានគ្រោះថ្នាក់ដល់ជីវិត (មានវីដេអូ)

    BY autoadmin July 22, 2020
    ស្តែងណាស់! កីឡាករបាល់ទាត់ម្នាក់ត្រូវរន្ទះបាញ់ក្នុងអំឡុងហឹ្វកហាត់នៅទីលាន តែសំណាងល្អមិនមានគ្រោះថ្នាក់ដល់ជីវិត (មានវីដេអូ)

    រុស្សី៖ កីឡាករអ្នកចាំទីវ័យក្មេងរបស់រុស្សីម្នាក់បានបង្ហាញខ្លួនទៅលើទីលានបាល់ទាត់វិញហើយ បន្ទាប់ពីកីឡាកររូបនេះត្រូវបានរន្ទះបាញ់ក្នុងអំឡុងពេលកំពុងហ្វឹកហាត់ក្នុងទីលានបាល់ទាត់កាលពីពេលថ្មីៗនេះ។ កីឡាករដែលជាជនរងគ្រោះដោយរន្ទះបាញ់រូបនេះត្រូវបានសារព័ត៌មាន Dailymail  រាយកាណ៍ថា មានឈ្មោះ Ivan Zaborovsky អាយុ១៦ឆ្នាំ ហើយហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងនៅក្នុងទីលានបាល់ទាត់មួយកន្លែងនៅក្នុងក្រុង Orekhovo-Zuevo រដ្ឋធានី Moscow នៃប្រទេសរុស្សី។

    ប្រភពខាងលើបានបន្តថា ប​ន្ទាប់ពីត្រូវរន្ទះបាញ់ជនរងគ្រោះបានដួលសន្លប់និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់ ហើយដោយសំណាងល្អរូបគាត់មិនមានគ្រោះថ្នាក់ដល់ជីវិតនោះទេ គ្រាន់តែមានរបួសមួយចំនួននៅលើរាងកាយនិងត្រូវសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរយៈពេល ២សប្តាហ៍កន្លះ ទើបអាចបង្ហាញខ្លួនទៅលើទីលានវិញបាន។

    ទទ្ទឹមនឹងការត្របល់មកកាន់ទីលានវិញនេះ កីឡាករ Ivan Zaborovsky ក៏ទទួលបានដំណឹងល្អមួយផងដែរ គឺរូបគាត់ត្រូវក្លឹបបាល់ទាត់ FC Znamya Truda ដែលជាក្លឹបកំពុងលេងនៅលីកកម្រិតទី ៣ ក្នុងប្រទេសរុស្សីចុះហត្ថលេខាទទួលយករូបគាត់ទៅលេងជាកីឡាករអាជីពជាលើកដំបូងក្នុងជីវិតរបស់គាត់ផងដែរ។ កីឡាករ Ivan Zaborovsky បានប្រាប់ឲ្យដឹងថា គាត់សប្បាយចិត្តយ៉ាងខ្លាំងដែលបានចុះហត្ថលេខាលេងជាអ្នកចាំទីផ្លូវការនៅក្នុងក្លឹបអាជីពមួយនេះ ហើយគាត់បានប្ដេជ្ញាថា នឹងខិតខំហ្វឹកហាត់លេងឲ្យបានល្អដល់កម្រិតអ្នកចាំទីដៃទី ១ របស់ក្រុមបិសាចក្រហម Manchester United គឺកីឡាករ Davit De Gea ដែលជា Idol របស់គាត់ផ្ទាល់តែម្តង៕

     

     

    អត្ថបទ៖ភក្តី

    ប្រភព៖dailymail

    Share This Post: