ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ការសិក្សាបានបង្ហាញថា ញ៉ាំសូកូឡាយ៉ាងហោចណាស់ម្តងក្នុងមួយសប្តាហ៍ អាចកាត់បន្ថយហានិភ័យជំងឺបេះដូង

    BY autoadmin July 23, 2020
    ការសិក្សាបានបង្ហាញថា ញ៉ាំសូកូឡាយ៉ាងហោចណាស់ម្តងក្នុងមួយសប្តាហ៍ អាចកាត់បន្ថយហានិភ័យជំងឺបេះដូង

    ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា វាអាចមានទំនាក់ទំនងរវាងការញ៉ាំសូកូឡានិងការចុះថយហានិភ័យនៃជំងឺបេះដូង នេះបើយោងតាមការសិក្សាដោយអង្គការ European Society of Cardiology ដែលបានវិភាគលើអ្នកចូលរួមជាង ៣៣៦,០០០នាក់ ក្នុងរយៈពេល ៥ ទសវត្សរ៍កន្លងមកនេះ។ ការសិក្សានេះត្រូវបានចុះផ្សាយនៅក្នុងទិនានុប្បវត្តិបង្ការជំងឺបេះដូងអ៊ឺរ៉ុប (European Journal of Preventive Cardiology) និងបានពន្យល់ពីរបៀបដែលការញ៉ាំសូកូឡាច្រើនជាងម្តងក្នុងមួយសប្តាហ៍ បានបង្ហាញថាល្អសម្រាប់បេះដូងរបស់អ្នក។ ជាក់ស្តែងវាជាករណីយើងបរិភោគក្នុងកម្រិតល្មមប៉ុណ្ណោះ ដូច្នេះសូមកុំបរិភោគច្រើនពេក ព្រោះអ្វីដែលច្រើនជ្រុលវានឹងធ្វើឱ្យមានបញ្ហាដល់សុខភាពយើងវិញ។

    អ្នកនិពន្ធការសិក្សានេះឈ្មោះថា​ វេជ្ជបណ្ឌិត Chayakrit Krittanawong មកពីមហាវិទ្យាល័យវេជ្ជសាស្ត្រ Baylor ក្នុងរដ្ឋតិចសាស់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ការសិក្សារបស់យើងបានបង្ហាញថា សូកូឡាជួយធ្វើឱ្យសសៃឈាមបេះដូងមានសុខភាពល្អ»។ គាត់បានបន្ថែមថា៖«កាលពីមុនការពិសោធន៍បានបង្ហាញថា សូកូឡាមានប្រយោជន៍ទាំងសម្ពាធឈាមនិងស្រទាប់សរសៃឈាម។ ខ្ញុំចង់ដឹងថា តើវាមានផលដល់សរសៃឈាមដែលផ្គត់ផ្គង់ទៅបេះដូង (សរសៃឈាមបេះដូង) ឬអត់។ ហើយប្រសិនបើវាអាច តើវាមានប្រយោជន៍ឬមានគ្រោះថ្នាក់ទេ?» ដូច្នេះហើយទើបបានជាក្រុមសិក្សាបានវិភាគលើការសិក្សារួមគ្នាចំនួន ៦ ដាច់ពីគ្នានៅក្នុងរយៈពេល ៥ ទសវត្សរ៍កន្លងមកនេះ។

    នៅក្នុងការសិក្សានេះពួកគេបានរកឃើញថា អ្នកដែលញ៉ាំសូកូឡាច្រើនជាងម្ដងក្នុង១សប្ដាហ៍ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្រុមមានការថយចុះហានិភ័យនៃជំងឺសរសៃឈាម ៨ ភាគរយ ហើយក៏មិនចំពោះសូកូឡាប្រភេទណានោះដែរ។ លោកវេជ្ជបណ្ឌិត Chayakrit Krittanawong មានប្រសាសន៍ថា៖«សូកូឡាផ្ទុកសារធាតុចិញ្ចឹមល្អសម្រាប់សុខភាពបេះដូង ដូចជា flavonoids, methylxanthines, polyphenols និងអាស៊ីត stearic ដែលអាចកាត់បន្ថយការរលាក និងបង្កើនកូឡេស្តេរ៉ូលល្អ (កូលេស្តេរ៉ុល HDL)។ សូកូឡាហាក់ហាកដូចជាល្អសម្រាប់ការការពារជំងឺសរសៃឈាម ប៉ុន្តែការស្រាវជ្រាវបន្ថែមគឺចាំបាច់ ដើម្បីបញ្ជាក់ថាតើសូកូឡាប្រភេទណាអាចត្រូវបានណែនាំ៕

    អត្ថបទ៖ លីដា
    ប្រភព៖ YAHOO

    Share This Post: