ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ម៉ាឡេស៊ីកំណត់ច្បាប់ពាក់ម៉ាស់ ហើយអ្នកល្មើសនឹងត្រូវពិន័យជាទឹកប្រាក់ជាង ២០០ ដុល្លារអាមេរិក

    BY autoadmin July 24, 2020
    ម៉ាឡេស៊ីកំណត់ច្បាប់ពាក់ម៉ាស់ ហើយអ្នកល្មើសនឹងត្រូវពិន័យជាទឹកប្រាក់ជាង ២០០ ដុល្លារអាមេរិក

    ម៉ាឡេស៊ីមានករណីជំងឺ COVID-19 កើនឡើងតាំងតែពីខែមីនា ហើយបើទោះបីជាមានករណីច្រើនជាង ៣ខ្ទង់ យ៉ាងណាក៏ដោយ ប្រទេសនេះមិនដែលបង្ខំរឿងពាក់ម៉ាស់នោះទេ ដោយសារមិនចង់ឱ្យពលរដ្ឋខ្លួនមានសម្ពាធហិរញ្ញវត្ថុ។ ប៉ុន្ដែយ៉ាងណាឥឡូវនេះម៉ាឡេស៊ីបានកំណត់ថា ការពាក់ម៉ាស់គឺជាច្បាប់ ហើយប្រសិនបើពលរដ្ឋមិនពាក់ម៉ាស់នៅតាមកន្លែងដឹកជញ្ជូនសាធារណៈ កន្លែងមនុស្សកកកុញ និងកន្លែងដែលតម្រូវឱ្យមានការពាក់ម៉ាស់ត្រឹមត្រូវទេនោះ ពួកគេនឹងត្រូវផាកពិន័យជាទឹកប្រាក់ ២៣៥ ដុល្លារអាមេរិក ចាប់ពីថ្ងៃទី០១ ខែសីហា ខែក្រោយតទៅហើយ។

    នៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជួយដល់ពលរដ្ឋ រដ្ឋាភិបាលម៉ាឡេបាននិយាយថា ចាប់ពីថ្ងៃទី១៥ ខែសីហា តម្លៃម៉ាស់មុខមិនអាចលើសពី ១.២០ រីងហ្គីត (ប្រហែល១២០០រៀល) ដែលធ្លាក់ចុះពី ១.៥០ រីងហ្គីត (១៥០០រៀល) ពីតម្លៃឥឡូវ។ រដ្ឋមន្ដ្រីសុខាភិបាលរបស់ប្រទេសនេះនិយាយថា ការធ្វើឱ្យការពាក់ម៉ាស់គឺជាច្បាប់ ដោយសារតែពលរដ្ឋមិនបានរក្សាគម្លាត នៅកន្លែងសាធារណៈ និងមនុស្សកកកុញតាមការណែនាំ ហើយដើម្បីទប់ស្កាត់ការរាលដាលបន្ថែមគឺទាល់តែមានវិធានការតឹងរឹង៕

    អត្ថបទ៖ លីដា
    ប្រភព៖ Chiangrai Times

    Share This Post: