“ហត់ទេស្រលាញ់គេម្នាក់ឯង” របស់ សុខ ស្រីនាង ដាក់មនោសញ្ចេតនាខ្លាំង នៅលើឆាកតន្ត្រី GANZBERG កាលពីយប់មិញនៅខេត្តកំពត
- May 20, 2018
តារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្មហង្សមាស គឺអ្នកនាង សុខ ស្រីនាង បានដាក់មនោសញ្ចេតនាយ៉ាងខ្លាំងនៅក្នុងបទចម្រៀងកំពុងល្បីរបស់ខ្លួនមានចំនងជើងថា “ហត់ទេស្រលាញ់គេម្នាក់ឯង” នៅលើឆាកតន្ត្រី GANZBERG GOLD MEDAL CONCERT 2018 នៅសួនច្បារមាត់ព្រែក ទីរួមខេត្តកំពត។ បទចម្រៀងមួយបទនេះ បានធ្វើអោយទស្សនិកជន លើកប៉េងប៉ោង GANZBERG បក់រវិចតាមបទភ្លេងមួយនេះ ហើយអ្វីដែលពិសេសលោក Zono ក៏បានចេញមកឆ្លងឆ្លើយភ្លាមៗ ធ្វើអោយទស្សនិកជនស្រែកហ៊ោរ តែម្តង។
នារាត្រីដ៏អស្ចារ្យនេះដែរ គេមនុស្សម្នារយ៉ាងច្រើនកុះករ បានមកទស្សនាព្រឹត្តិការណ៍ប្រគុំតន្ត្រី ដើម្បីអបអរសាទរស្រាបៀរ GANZBERG បានឈ្នះមេដាយមាសលំដាប់ថ្នាក់ពិភពលោកចំនួន ២ឆ្នាំជាប់គ្នា ពីស្ថាប័នកំពូល MONDE SELECTION។ គួររំលឹកផងដែរថា នៅសប្តាហ៍ក្រោយនេះព្រឹត្តិការណ៍ប្រគុំតន្ត្រី GANZBERG GOLD MEDAL CONCERT 2018 នឹងធ្វើឡើងនៅទីរួមខេត្តស្វាយរៀង ម្តងដូច្នេះអ្នកខេត្តស្វាយរៀង ចាំជួបគ្នានៅសប្តាហ៍ក្រោយទាំងអស់គ្នាណា៕
- Share This Post:













