កីឡា

គូរនេះដល់វគ្គ 16 ក្រុមចុងក្រោយដឹងតែពេញទីលាន T-Soccer ទៀតហើយ! ក្រុម ឱម៉ាល់ FC ឡើងទៅប៉ះក្រុម អាណាចក្របៃតង នៅក្នុងការប្រកួតពានរង្វាន់ Gaznberg Cup រដូវកាលទី 3 វគ្គ 16 ក្រុមចុងក្រោយ

BY
Khmernote Media
May 21, 2018

កំពូលក្រុមខ្លាំងគឺក្រុម អាណាចក្របៃតង និងក្រុម ឱម៉ាល់ FC ឡើងទៅប៉ះគ្នាវគ្គ 16 ចុងក្រោយនៃពានរង្វាន់ Ganzberg Cup រដូវកាលទី 3 ខណៈដែលក្រុម Daun Penh FC អស់សង្ឃឹមក្នុងការបន្ដដំណើរទៅវគ្គបន្ទាប់ និងក្រុម បងឆើត FC កំពុងអ៊ុតលទ្ធផលស្វែងរកក្រុមចាញ់ល្អជាងគេ។

នៅក្នុងការប្រកួតវគ្គ 24 ក្រុមចុងក្រោយកាលពីរាត្រីថ្ងៃអាទិត្យម្សិលមិញនេះអ្នកមិនបានទស្សនាផ្ទាល់ប្រាកដជាស្ដាយក្រោយ ព្រោះការប្រកួតដ៏ស្វិតស្វាញរបស់គូរប្រកួតទាំងពីរគូរកាលពីម្សិលមិញនេះធ្វើអោយកក្រើកពេញទីលាន T-Soccer តែម្ដង សូម្បីតែមេឃកំពុងធ្លាក់ភ្លៀងខ្លាំងក៏កីឡាករនៅតែខិតខំប្រឹងប្រែងលេងរហូតដល់បញ្ចប់ការប្រកួត ជាពិសេសនៅមានអ្នកគាំទ្រនៅអង្គុយចាំផ្ដល់កម្លាំងចិត្តទាំងមេឃភ្លៀងទៀតផង។ ចូលមកដល់វគ្គ 24 ក្រុមចុងក្រោយនេះក្រុមទាំងអស់ប្រាកដណាស់ច្បាស់ជាបន្ថែមការហ្វឹកហាត់របស់ខ្លួននិងសមត្ថភាពរបស់ក្រុមដើម្បីត្រៀមប្រកួត ជាក់ស្ដែងដូចការប្រកួតកាលពីម្សិលមិញអញ្ចឹងក្រុមទាំងអស់បានប្រើយុទ្ធសាស្រ្ដរៀងៗខ្លួនដើម្បីប្រយុទ្ធនៅលើសមរភូមិវាលស្មៅបៃតងនេះស្វែករកជ័យជំនះដើម្បីឡើងទៅវគ្គ 16 ក្រុមចុងក្រោយ។
លទ្ធផលការប្រកួតកាលពីរាត្រីថ្ងៃអាទិត្យម្សិលមិញរបស់គូរទាំងពីរនេះគឺ៖
ក្រុម ឱម៉ាល់ FC យកឈ្នះក្រុម Daun Penh FC ដោយលទ្ធផល 10-1។
ក្រុម អាណាចក្របៃតង យកឈ្នះក្រុម បងឆើត ដោយបាល់ Penalty កាត់សេចក្ដី 2-2 (3-1)។

ក្រុម អាណាចក្របៃតង និងក្រុម ឱម៉ាល់ FC នឹងត្រូវឡើងទៅប៉ះគ្នានៅក្នុងវគ្គ Live Show 16 ក្រុមចុងក្រោយក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3។ ការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 នេះនឹងធ្វើឡើងរៀងរាល់រាត្រីថ្ងៃអាទិត្យ ចាប់ពីម៉ោង 8:00 យប់តទៅ និងមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ MYTV។ ក្រុមដែលទទួលបានជ័យជំនះក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 នេះនឹងទទួលបានប្រាក់រង្វាន់ជ័យលាភី 15000$ រួមជាមួយនឹងពានរង្វាន់ Ganzberg Cup មួយគ្រឿង។

កុំុភ្លេចចូររួមទស្សន៍ទាយលើកម្មវិធី Ganzberg Uber Fantasy នឹងមានឱកាសឈ្នះរង្វាន់ iPhone X , iPad Pro , ទូរស្សន៍ HD និងរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ទៀតពីក្រុមហ៊ុន Ganzberg Beer។

របៀបទាញយក៖
– ចុចទីនេះ ទាញយកសំរាប់ Android ៖ https://goo.gl/Aa3DPA
– ចុចទីនេះ ទាញយកសំរាប់ iOS ៖ https://goo.gl/jt8diR

បុត្រ

Share This Post: