ខ្មែរណូត

ស្វែងរក

  • កីឡា

    លោក Unai Emery អាចនឹងក្លាយជាគ្រូបង្វឹករបស់ក្លឹបកាំភ្លើងធំ Arsenal ក្រោយពេល Arsenal សម្រេចចិត្តមិនយកលោក Mikel Arteta ធ្វើជាគ្រូបង្វឹកជំនួសលោក Arsene Wenger

    BY Khmernote Media May 22, 2018
    លោក Unai Emery អាចនឹងក្លាយជាគ្រូបង្វឹករបស់ក្លឹបកាំភ្លើងធំ Arsenal ក្រោយពេល Arsenal សម្រេចចិត្តមិនយកលោក Mikel Arteta ធ្វើជាគ្រូបង្វឹកជំនួសលោក Arsene Wenger

    លោក Unai Emery អាចនឹងក្លាយជាគ្រូបង្វឹករបស់ក្លឹបកាំភ្លើងធំ Arsenal នៅក្នុងរដូវកាលក្រោយ បន្ទាប់ពីក្លឹបកាំភ្លើងធំ Arsenal បានធ្វើការសម្រេចចិត្តលើកចុងក្រោយនឹងមិនផ្ដល់ឱកាសអោយលោក Mikel Arteta ក្លាយជាគ្រូបង្វឹករបស់ក្លឹបកាំភ្លើងធំ Arsenal ទេនៅក្នុងរដូវកាលក្រោយ។

    កាលពីថ្ងៃច័ន្ទកន្លងទៅអតីតគ្រូបង្វឹករបស់ក្លឹប PSG ដែលទើបតែផុតកុងត្រាគឺលោក Unai Emery បានធ្វើដំណើរមកកាន់ទីក្រុង ឡុងដ៍ ដើម្បីជួបជាមួយនឹងអ្នកតំណាងរបស់ក្លឹប Arsenal ក្នុងការពិភាក្សាអំពីលក្ខខណ្ឌនានា ហើយគ្រូបង្វឹករូបនេះត្រូវបានគេរំពឹងទុកថាអាចនឹងចុះកិច្ចសន្យាលើកុងត្រារយៈពេល 2 ឆ្នាំបូកមួយឆ្នាំបន្ថែមពីលើជាមួយនឹងក្លឹបនៅក្នុងពេលឆាប់ៗ។ លោក Unai Emery បានធ្វើដំណើរមកកាន់ទីក្រុង ឡុងដ៍ ជាមួយនឹងបុគ្គលិកបច្ចេកទេសផ្ទាល់ខ្លួនរបស់គាត់រួមទាំងអ្នកជំនួយការថ្មី គ្រូពេទ្យចលនានិងអ្នកឯកទេសខាងផលិតវីដេអូ។

    លោក Unai Emery ធ្លាប់ដឹកនាំក្លឹប Sevilla ធ្លាប់ពានរង្វាន់ UEFA Europa League 3 ឆ្នាំជាប់ និងការដឹកនាំចុងក្រោយរបស់លោកគឺដឹកនាំក្លឹប Paris Saint-Germain ឈ្នះពានរង្វាន់ចំនួន 5 ក្នុងរយៈពេល 3 រដូវកាល។

    បុត្រ

    ប្រភព៖ Goal

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay