កីឡា

អ្នកចាំទី Sergio Romero មិនបានជួយក្រុមជម្រើសជាតិអាហ្សង់ទីនទេនៅក្នុងព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក Fifa World Cup ខាងមុខដោយសារតែបញ្ហារបួសជង្គង់

BY
Khmernote Media
May 23, 2018

សហព័ន្ធបាល់ទាត់របស់ប្រទេសអាហ្សង់ទីនបានប្រកាសថាអ្នកចាំទី Sergio Romero នឹងមិនអាចចូលលេងក្នុងព្រឹតិ្តការណ៍ Fifa World Cup 2018 នៅក្នុងប្រទេសរុស្សីបានទេដោយសារមានបញ្ហារបួសជង្គង់។

អ្នកចាំទី Sergio Romero ដែលត្រូវគេរំពឹងទុកថានឹងក្លាយជាអ្នកចាំទីដៃទី 1 របស់ក្រុមជម្រើសជាតិអាហ្សង់ទីនសម្រាប់ការប្រកួតពានរង្វាន់ Fifa World Cup ខាងមុខនោះ នឹងមិនអាចយកស្រោមដៃរបស់គាត់ទៅកាន់ប្រទេសរុស្សីបានទេបន្ទាប់ពីអ្នកចាំទីរូបនេះរងរបួសជង្គង់កាលពីពេលថ្មីៗនេះ។

អ្នកចាំទីសញ្ជាតិអាហ្សង់ទីនរូបនេះធ្លាប់ជួយក្រុមជម្រើសជាតិអាហ្សង់ទីនឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Fifa World Cup កាលពីឆ្នាំ 2014 កន្លងទៅ ប៉ុន្ដែត្រូវចាញ់ក្រោមថ្វីជើងរបស់ក្រុមជម្រើសជាតិអាឡឺម៉ង់ដោយលទ្ធផល 1-0។ ពេលនេះអ្នកចាំទី Romero បានបាត់បង់ឱកាសក្នុងការជួយក្រុមជម្រើសជាតិរបស់គាត់នៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកខែក្រោយនេះ បន្ទាប់ពីមានបញ្ហារបួស។

អ្នកចាំទី Willy Caballero របស់ក្លឹបតោខៀវ Chelsea ត្រូវបានគេរំពឹងទុកថានឹងក្លាយជាអ្នកជំនួសដំណែងរបស់អ្នកចាំទី Romero នៅក្នុងការប្រកួតពានរង្វាន់ Fifa World Cup ខាងមុខនេះ។

បុត្រ

ប្រភព៖ Goal

Share This Post: