ខ្មែរណូត

ស្វែងរក

  • កីឡា

    Real Madrid បដិសេធសំណើរដែលមានតម្លៃ 150លានអឺរ៉ូ ពីក្លឹបនៅក្នុង Premier League ក្នុងការសុំទិញខ្សែបម្រើ Asensio

    BY Khmernote Media May 25, 2018
    Real Madrid បដិសេធសំណើរដែលមានតម្លៃ 150លានអឺរ៉ូ ពីក្លឹបនៅក្នុង Premier League ក្នុងការសុំទិញខ្សែបម្រើ Asensio

    យោងតាមភ្នាក់ងាររបស់ខ្សែបម្រើ Marco Asensio បានអោយដឹងថា៖ ក្លឹបអធិរាជសរ Real Madrid បានបដិសេធសំណើរធំៗចំនួនពីរពីក្លឹបនៅក្នុងលីគកំពូល Premier League ដែលសំណើរនោះមានតម្លៃដល់ទៅ 150លានអឺរ៉ូ ក្នុងការសុំទិញខ្សែបម្រើ Marco Asensio ពីក្លឹបអធិរាជសរ Real Madrid។

    នៅក្នុងរដូវកាល 2017-2018 ដែលទើបតែបញ្ចប់ប៉ុន្មានថ្ងៃមុននេះ ខ្សែបម្រើ Marco Asencio បានបង្ហាញខ្លួនអោយក្លឹបអធិរាជសរ Real Madrid ក្នុងការប្រកួតលីគកំពូល Laliga បានចំនួន 19 ប្រកួតនិងសុតបញ្ចូលទីបានចំនួន 6 គ្រាប់។ កាលពីឆ្នាំមុនខ្សែបម្រើសញ្ជាតិអេស្ប៉ាញ Marco Asencio បានចុះហត្ថលេខាបន្ដកុងត្រាថ្មីជាមួយនឹងក្លឹបអធិរាជសរ Real Madrid ដល់ឆ្នាំ 2023 ខណៈដែលតម្លៃទិញផ្ដាច់កុងត្រារបស់ខ្សែបម្រើរូបនេះត្រូវបានក្លឹប Real Madrid កំណត់តម្លៃដល់ទៅ 700លានអឺរ៉ូ។

    ភ្នាក់ងាររបស់ខ្សែបម្រើ Marco Asensio លោក Horacio Gaggioli បាននិយាយថា៖ កាលពីថ្ងៃព្រហស្បតិ៍មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះពត៌មាន Asensio។ ក្លឹបអធិរាជសរ Real Madrid បានទទួលសំណើរធំៗចំនួនពីរពីក្លឹបនៅក្នុងលីគកំពូល Premier League សម្រាប់ការផ្ទេរ Asensio ដែលសំណើរនោះមានតម្លៃដល់ទៅ 150លានអឺរ៉ូ ប៉ុន្ដែត្រូវក្លឹប Real Madrid បដិសេធចោល ព្រោះ Real Madrid គិតថា Asensio គឺនឹងមានអនាគតដ៏អស្ចារ្យនៅក្នុង Real Madrid។ 

    បុត្រ

    ប្រភព៖ Goal

    Share This Post:
    MPO4D jitutoto mpo4d Mpoplay