ច្រៀងច្រើនបទហត់ពេក G-Devith ថើប ទេព បូព្រឹក្ស យកកំលាំង នៅលើឆាកតន្ត្រី GANZBERG GOLD MEDAL CONCERT 2018 ខេត្តស្វាយរៀង
- May 26, 2018
នារាត្រីយប់ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០១៨ ដែលជាយប់ទី១នៃព្រឹត្តិការណ៍ប្រគុំតន្រ្តី GANZBERG GOLD MEDAL CONCERT 2018 នៅក្នុងទឹកដីខេត្តស្វាយរៀង ដោយមានទស្សនិកជនយ៉ាងច្រើនចូលរួមយ៉ាងកុះករ ព្រមជាមួយវត្តមានតារាចម្រៀងល្បីៗប្រចាំផលិតកម្មហង្សមាស។ ក្នុងនោះដែរតារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្មហង្សមាស និងជាម្ចាស់បទ “រាំញីកែងជើង” លោក G-Devith បានច្រៀងចម្រៀង ៥បទជាប់ៗគ្នា ធ្វើអោយទស្សនិកជនសប្បាយរីករាយយ៉ាងខ្លាំង។ ភ្លាមៗក៏កញ្ញ ទេប បូព្រឹក្ស ចេញមកច្រៀងឆ្លើយឆ្លង រហូតចុងម៉ោងនៃបទចម្រៀងស្រាប់តែលោក G-Devith ថើបកញ្ញា ទេព បូព្រឹក្ស នៅលើឆាកតន្ត្រី ធ្វើអោទស្សនិកជនស្រែកហ៊ោយ៉ាងខ្លាំងផងដែរ។

គួរបញ្ជាក់ផងដែរថាព្រឹត្តិការណ៍ប្រគុំតន្ត្រី GANZBERG GOLD MEDAL CONCERT 2018 នៅខេត្តស្វាយរៀង នឹងប្រព្រឹត្តិទៅរយៈពេល២យប់ជាប់គ្នា ហើយនៅយប់ទី២ នឹងមានវត្តមានកំពូលតារាចម្រៀង ព្រាប សុវត្ថិ និង អ្នកនាង ពេជ្រ សោភា ផងដែរ ដោយមានទីតាំងនៅ ទីធ្លាវិមានឯករាជ្យ ក្នុងទីរួមខេត្តស្វាយរៀង ផ្ទាល់តែម្តង។ សូមកុំភ្លេចចូលរួមទស្សនាទាំងអស់គ្នាណា៕
- Share This Post:











