កីឡា

យប់មិញគ្រាន់តែ G-Devith ម្នាក់ឯងច្រៀងចង់ ១០បទ អ្នកស្វាយរៀង រាំសប្បាយជាមួយបទភ្លេង ក្នុងព្រឹត្តិការណ៍ប្រគុំតន្រ្តី GANZBERG GOLD MEDAL CONCERT 2018

BY
Khmernote Media
May 26, 2018

ស្វាយរៀង៖ កាលពីយប់មិញនេះនៅក្នុងព្រឹត្តិការណ៍ប្រគុំតន្ត្រី GANZBERG GOLD MEDAL CONCERT 2018 ដែលប្រព្រឹត្តិទៅនៅលើទីធ្លាវិមានឯករាជ្យ ទីរួមខេត្តស្វាយរៀង យើងឃើញមានទស្សនិកជនជាច្រើនចូលរួមទស្សនាយ៉ាងច្រើនកុះករ ជាមួយវត្តមានតារាចម្រៀងល្បីៗច្រើនរូបប្រចាំផលិតកម្មហង្សមាស រួមមានលោក G-Devith កញ្ញា ទេព បូព្រឹក្ស លោក ថែល ថៃ កញ្ញា ផន ស្រីខួច ជាដើម។ ក្នុងនោះដែរនារាត្រីយប់ទី១ លោក G-Devith បានបង្កភាពសប្បាយរីករាយយ៉ាងខ្លាំង ដោយលោកច្រៀងចម្រៀងច្រើនបទជាប់គ្នា សរុបជិត ១០បទ បូកទាំងបទចម្រៀងរួមគ្នាជាមួយកញ្ញា ទេព បូព្រឹក្ស។

គួរបញ្ជាក់ផងដែរថា នៅយប់នេះព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏អស្ចារ្យ GANZBERG GOLD MEDAL CONCERT 2018 នៅទីធ្លាវិមានឯករាជ្យ ទីរួមខេត្តស្វាយរៀង នឹងនាំយកវត្តមានកំពូលតារាចម្រៀង ព្រាប សុវត្ថិ និង អ្នកនាង ពេជ្រ សោភា មកច្រៀងផ្ទាល់ជូនអ្នកខេត្តស្វាយរៀង ស្តាប់កំសាន្តនាថ្ងៃចុងសប្តាហ៍ ក៏ដូចជាអបអរសាទរដល់ស្រាបៀរ GANZBERG ដែលបានឈ្នះមេដាយមាសលំដាប់ថ្នាក់ពិភពលោកចំនួន២ឆ្នាំជាប់ៗគ្នា ពីស្ថាប័នកំពូល MONDE SELECTION។ កុំភ្លេចចូលរួមអោយបានច្រើនកុះករណា !

Share This Post: