កីឡាករបាល់ទាត់កូរ៉េម្នាក់ដាក់ពាក្យបណ្ដឹងប្ដឹងអ្នកសារពត៌មាន ដែលចុះផ្សាយថា ខ្លួនបរិភោគសាច់ឆ្កែ
- May 26, 2018
ខ្សែបម្រើស្លាបសញ្ជាតិកូរ៉េបានសម្រេចចិត្តដាក់ពាក្យបណ្ដឹងប្ដឹងអ្នកសារពត៌មានសញ្ជាតិអ៊ីតាលីម្នាក់ពីបទបរិហារកេរ្តិ៍ បន្ទាប់ពីអ្នកសារពត៌មានសញ្ជាតិអ៊ីតាលីរូបនោះចុះផ្សាយថា៖ កីឡាករ Lee Seung-Woo បរិភោគសាច់ឆ្កែ។
ខ្សែបម្រើសញ្ជាតិកូរ៉េខាងត្បូង ដែលកំពុងតែប្រកបអាជីពជាកីឡាករបាល់ទាត់នៅក្នុងក្លឹប Hellas Verona របស់លីគកំពូល Italia Serie A បានដាក់ពាក្យបណ្ដឹងប្ដឹងអ្នកសារពត៌មានក្នុងស្រុករបស់ប្រទេសអ៊ីតាលីពីបទបរិហារកេរ្តិ៍ បន្ទាប់ពីអ្នកសារពត៌មានខាងមុខចុះផ្សាយថា Lee-Seung-Woo បរិភោគសាច់ឆ្កែក្រោយពេលខ្សែបម្រើសញ្ជាតិកូរ៉េខាងត្បូងរូបនេះសុតបញ្ចូលទីគ្រាប់ដំបូងរបស់គេនៅក្នុងជំនួបប៉ះក្លឹប AC Milan។
នេះគឺជាការរើសអើសពូជសាសន៍មួយរបស់អ្នកសារពត៌មានសញ្ជាតិអ៊ីតាលីរូបនេះ ដែលគោលបំណងរបស់គេចង់សំដៅមកលើជាតិសាសន៍អាស៊ីដែលចូលចិត្តបរិភោគសាច់ឆ្កែដែលគេជឿថាជាសាច់ប៉ូវកម្លាំង។
ខ្សែបម្រើ Lee-Seung-Woo បាននិយាយថា៖ ការចុះផ្សាយរបស់អ្នកសារពត៌មានខាងលើវាគឺជាការវាយប្រហារមួយមិនសមរម្យមកលើរូបគេដែលមិនទាក់ទងទៅនឹងបាល់ទាត់។ ការបរិភោគសាច់ឆ្កែគឺមានតែមនុស្សមួយចំនួនតូចតែប៉ុណ្ណោះ។ ការចុះផ្សាយបែបនេះវាធ្វើអោយអាម៉ាស់យ៉ាងខ្លាំងចំពោះមុខមាត់គាត់ ស្រុកកំណើតគាត់ និងប្រជាជនរបស់គាត់។
ខណៈពេលដែលមានករណីរើសអើងពូជសាសន៍ប្រឆាំងនឹងកីឡាករបាល់ទាត់អាស៊ីដែលកំពុងលេងនៅទ្វីបអឺរ៉ុប Lee Seung-woo គឺជាមនុស្សដំបូងគេដែលធ្វើតាមផ្លូវច្បាប់ចំពោះអ្នករើសអើសពូជសាសន៍។

បុត្រ
ប្រភព៖ Nextshark
- Share This Post:






