កីឡា

គ្រាន់តែលឺ ព្រាប សុវត្ថិ និង ពេជ្រ សោភា ច្រៀងបទ “ម្លប់ស្នាយម្លប់ស្នេហ៍” អ្នកស្វាយរៀង នាំគ្នាស្រែកហ៊ោ (មានវិដេអូ)

BY
Khmernote Media
May 27, 2018

កំពូលតារាចម្រៀង ព្រាប សុវត្ថិ និង អ្នកនាង ពេជ្រ សោភា បានរំលឹកចម្រៀងចាស់របស់ខ្លួនដែលបានឆ្លងឆ្លើយគ្នាយ៉ាងល្បី កាលពីជាង១០ឆ្នាំមុន គឺបទ “ម្លប់ស្នាយម្លប់ស្នេហ៍” នៅលើឆាកតន្ត្រី GANZBERG ធ្វើអោយទស្សនិកជន អ្នកខេត្តស្វាយរៀង ស្រែកហ៊ោយ៉ាងខ្លាំង។ កំពូលតារាចម្រៀង ២ដួង នេះបានធ្វើអោយទស្សនិកជនរំភើបយ៉ាងខ្លាំង ចំពោះវត្តមានដ៏កម្រ នៅលើទឹកដីខេត្តស្វាយរៀង។

គួរបញ្ជាក់ផងដែរ ព្រឹត្តិការណ៍ប្រគុំតន្ត្រី GANZBERG GOLD MEDAL CONCERT 2018 បានបញ្ចប់ទៅយ៉ាងរលូន ជាមួយស្នាមញញឹមរបស់បងប្អូនប្រជាពលរដ្ឋនៅខេត្តស្វាយរៀង ហើយក៏ត្រៀងនឹងធ្វើដំណើរទៅខេត្តត្បូងឃ្មុំ ជាបន្តទៀត នៅសប្តាហ៍ក្រោយនេះហើយ។ ព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏អស្ចារ្យ នេះរៀបចំឡើងដើម្បីអបអរសាទរការឈ្នះមេដាយមាសលំដាប់ថ្នាក់ពិភពលោកចំនួន២ឆ្នាំជាប់គ្នា របស់ក្រុមហ៊ុនស្រាបៀរ GANZBERG ពីស្ថាប័នកំពូល MONDE SELECTION៕

Share This Post: