ខ្មែរណូត

ស្វែងរក

  • កីឡា

    ពេជ្រ សោភា កូរគ្រប់បទ ធ្វើអោយអ្នកស្វាយរៀង សើចផងច្រៀងផង ហើយរាំផ្អើលឆាកតន្ត្រី GANZBERG កាលពីយប់មិញ

    BY Khmernote Media May 27, 2018
    ពេជ្រ សោភា កូរគ្រប់បទ ធ្វើអោយអ្នកស្វាយរៀង សើចផងច្រៀងផង ហើយរាំផ្អើលឆាកតន្ត្រី GANZBERG កាលពីយប់មិញ

    នៅក្នុងព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏អស្ចារ្យ GANZBERG GOLD MEDAL CONCERT 2018 នៅខេត្តស្វាយរៀង កាលពីយប់មិញនេះបាននាំយកវត្តមានកំពូលតារាចម្រៀងល្បីៗ ប្រចាំផលិតកម្មហង្សមាស មកកំដរអារម្មណ៍ទស្សនិកជនអោយសប្បាយរីករាយពេញមួយរាត្រី ហើយក្នុងនោះដែរអ្នកនាង ពេជ្រ សោភា ម្ចាស់បទ “បីឆ្កែចូលរាំ” ក៏បានឡើងទៅកូរគ្រប់បទចម្រៀងរបស់នាង ធ្វើអោយទស្សនិកជន ស្រែកហ៊ោផង រាំផងយ៉ាងសប្បាយរីករាយយ៉ាងខ្លាំង នៅទីធ្លាវិមានឯករាជ្យ ស្ថិតក្នុងទីរួមខេត្តស្វាយរៀង។

    គួរបញ្ជាក់ផងដែរ ព្រឹត្តិការណ៍ប្រគុំតន្ត្រី GANZBERG GOLD MEDAL CONCERT 2018 បានបញ្ចប់ទៅយ៉ាងរលូន ជាមួយស្នាមញញឹមរបស់បងប្អូនប្រជាពលរដ្ឋនៅខេត្តស្វាយរៀង ហើយក៏ត្រៀងនឹងធ្វើដំណើរទៅខេត្តត្បូងឃ្មុំ ជាបន្តទៀត នៅសប្តាហ៍ក្រោយនេះហើយ។ ព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏អស្ចារ្យ នេះរៀបចំឡើងដើម្បីអបអរសាទរការឈ្នះមេដាយមាសលំដាប់ថ្នាក់ពិភពលោកចំនួន២ឆ្នាំជាប់គ្នា របស់ក្រុមហ៊ុនស្រាបៀរ GANZBERG ពីស្ថាប័នកំពូល MONDE SELECTION៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay