ខ្មែរណូត

ស្វែងរក

  • កីឡា

    ក្រុម Home Sport Youth អស់សង្ឃឹមក្នុងការបន្ដដំណើរទៅវគ្គបន្ទាប់ ខណៈដែលក្រុម កណ្ដុរសរ FC ត្រៀមខ្លួនឡើងទៅវគ្គ​ 16 ក្រុមចុងក្រោយ

    BY Khmernote Media May 27, 2018
    ក្រុម Home Sport Youth អស់សង្ឃឹមក្នុងការបន្ដដំណើរទៅវគ្គបន្ទាប់ ខណៈដែលក្រុម កណ្ដុរសរ FC ត្រៀមខ្លួនឡើងទៅវគ្គ​ 16 ក្រុមចុងក្រោយ

    នៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 វគ្គ 24 ក្រុមចុងក្រោយសប្ដាហ៍ទី 17 រវាងក្រុម Home Sport Youth និងក្រុម កណ្ដុរសរ FC បញ្ចប់ទៅដោយក្រុម កណ្ដុរសរ FC យកឈ្នះក្រុម Home Sport Youth ដោយលទ្ធផល 7-2។

    នៅក្នុងការប្រកួតសប្ដាហ៍នេះការប្រកួតរបស់ក្រុមទាំងពីរមិនសូវចាញ់ក្រុមសប្ដាហ៍មុនប៉ុន្មានទេគឺមានការសម្រុកវាយបកគ្នាទៅវិញទៅមកធ្វើអោយការប្រកួតនេះកាន់តែល្អមើល។ នៅក្នងជំនួបគូរទាំងពីរនេះក្រុម កណ្ដុរសរ FC បានបង្ហាញទំរង់លេងល្អមែនទែន ការលេងរបស់ក្រុម កណ្ដុរសរ FC គឺលេងមួយៗដោយទំនុកចិត្តហើយដឹកបាល់លេងបានយ៉ាងល្អធ្វើអោយខ្សែប្រយុទ្ធមានឱកាសសុតបញ្ចូលទីបានច្រើនគ្រាប់មកលើក្រុម Home Sport Youth។

    ចំណែកនៅក្រុម Home Sport Youth វិញទំរង់លេងរបស់ក្រុមមួយនេះក៏ល្អមិនសូវចាញ់ក្រុម កណ្ដុរសរ FC ប៉ុន្មានដែរ ប៉ុន្ដែក្រុម Home Sport Youth គឺខ្វះខាតត្រង់កម្លាំងបន្ដិចដោយសារតែក្រុម Home Sport Youth គឺសុទ្ធតែយុវជនក្មេងៗទើបធ្វើអោយក្រុម Home Sport Youth ពិបាករារាំងខ្សែប្រយុទ្ធរបស់ក្រុម កណ្ដុរសរ FC។ បញ្ចប់ការប្រកួតក្រុម កណ្ដុរសរ FC យកឈ្នះក្រុម Home Sport Youth ដោយលទ្ធផល 7-2។

    Share This Post:
    MPO4D jitutoto mpo4d Mpoplay