ខ្មែរណូត

ស្វែងរក

  • កីឡា

    ខ្សែប្រយុទ្ធ Mohamed Salah បង្ហោះសារមួយនៅក្នុងបណ្ដាញសង្គម Twitter ធ្វើអោយប្រជាជនអេស្ស៊ីបស្រក់ទឹកភ្នែកទាំងមិនដឹងខ្លួន

    BY Khmernote Media May 28, 2018
    ខ្សែប្រយុទ្ធ Mohamed Salah បង្ហោះសារមួយនៅក្នុងបណ្ដាញសង្គម Twitter ធ្វើអោយប្រជាជនអេស្ស៊ីបស្រក់ទឹកភ្នែកទាំងមិនដឹងខ្លួន

    ខ្សែប្រយុទ្ធរបស់ក្លឹបហង្សក្រហម Liverpool កីឡាករ Mohamed Salah ជឿជាក់ថារូបគេនឹងអាចបង្ហាញខ្លួននៅក្នុងព្រឹតិ្តការណ៍ Fifa World Cup 2018 នៅក្នុងប្រទេសរុស្សី ទោះបីជារូបគេរងរបួសស្មារក្នុងកំឡុងពេលការប្រកួតពានរង្វាន់ UEFA Champion League វគ្គព្រ័ត្រជាមួយនឹងក្លឹបអធិរាជសរ Real Madrid ក៏ដោយ។

    កាលពីរាត្រីថ្ងៃសៅរ៍កន្លងទៅខ្សែប្រយុទ្ធ Mohamed Salah បានរបួសប្រេះឆ្អឹងស្មារបន្ទាប់ពីខ្សែប្រយុទ្ធសញ្ជាតិអេស្ស៊ីបរូបនេះប៉ះទង្គិចជាមួយនឹងខ្សែការពារ Sergio Ramos។ ក្រោយពេលដែលខ្សែប្រយុទ្ធ Mohamed Salah ដើរចេញពីទីលានទាំងទឹកភ្នែកនោះ តាមរបាយការណ៍ពិនិត្យរបួសរបស់ Salah បានអោយដឹងថា៖ ខ្សែប្រយុទ្ធ Mohamed Salah អាចនឹងអវត្តមាននៅក្នុងការប្រកួតពានរង្វាន់ Fifa World Cup នៅក្នុងប្រទេសរុស្សី។

    ប៉ុន្មានកាលពីម្សិលមិញនេះខ្សែប្រយុទ្ធ Mohamed Salah បានបង្ហោះសារមួយនៅក្នុងបណ្ដាញសង្គម Twitter ថា៖ វាជារាត្រីដ៏ស្វិតស្វាញមួយប៉ុន្តែខ្ញុំជាអ្នកប្រយុទ្ធ បើទោះបីជាខ្ញុំមានជំនឿយ៉ាងមុតមាំក៏ដោយខ្ញុំជឿជាក់ថាខ្ញុំនឹងនៅប្រទេសរុស្ស៊ីដើម្បីធ្វើឱ្យអ្នកទាំងអស់គ្នាមានមោទនភាព។ ក្ដីស្រឡាញ់និងការគាំទ្ររបស់អ្នកនឹងផ្តល់ឱ្យខ្ញុំនូវកម្លាំងដែលខ្ញុំត្រូវការ។ 

    បុត្រ

    ប្រភព៖ Goal

    Share This Post:
    MPO4D jitutoto mpo4d Mpoplay