តម្លៃខ្លួនរបស់ Gareth Bale ឡើងថ្លៃហួសពីការរំពឹងទុកក្រោយពេល Bale ជួយអោយក្លឹប Real Madrid ឈ្នះពានរង្វាន់ Champion League ធ្វើអោយក្លឹប Man Utd អាចនឹងគ្មានលទ្ធផលទិញ
- May 29, 2018
លោក Jose Mourinho ដែលជាគ្រូបង្វឹករបស់ក្លឹបបិសាចក្រហម Manchester United មានការព្រួយបារម្ភថាក្លឹបរបស់លោកអាចនឹងមិនមានប្រាក់គ្រប់គ្រាន់ក្នុងការចុះហត្ថលេខាទិញខ្សែប្រយុទ្ធ Gareth Bale ពីក្លឹបអធិរាជសរ Real Madrid ខណៈដែលតម្លៃខ្លួនរបស់ Gareth Bale បន្ដឡើងថ្លៃក្រោយពេល Bale ជួយអោយក្លឹបអធិរាជសរ Real Madrid ឈ្នះពានរង្វាន់ UEFA Champion League។

បន្ទាប់ពីខ្សែប្រយុទ្ធ Gareth Bale បង្ហាញខ្លួននៅក្នុងការប្រកួតពានរង្វាន់ UEFA Champion League វគ្គព្រ័ត្រជួយអោយក្លឹបអធិរាជសរ Real Madrid យកឈ្នះក្លឹបហង្សក្រហម Liverpool រួចមកក្លឹបអធិរាជសរ Real Madrid ដំឡើងតម្លៃខ្លួន Gareth Bale ដល់ទៅ 200លានផោន រួមជាមួយនឹងតម្លៃប្រាក់ឈ្នួលពលកម្មរយៈពេល 4 ឆ្នាំដែលមានតម្លៃ 135លានផោន បន្ថែមពីលើទៀតដែលតម្លៃខ្លួនសរុបរបស់ Gareth Bale មានតម្លៃដល់ទៅ 335លានផោន ធ្វើអោយក្លឹបបិសាចក្រហម Manchester United មានការស្ទាក់ស្ទើរក្នុងការចុះហត្ថលេខាទិញ Bale។
តួលេខនៃចំនួនទឹកលុយនេះធ្វើឱ្យលោក Mourinho សង្ស័យថាក្លឹបបិសាចក្រហម Manchester United អាចនឹងគ្មានលទ្ធភាពគ្រប់គ្រាន់ក្នុងការចុះហត្ថលេខាទិញខ្សែប្រយុទ្ធ Gareth Bale។ គួរបញ្ជាក់ដែរថា កាលពីដើមខែមករាកន្លងទៅ ក្លឹបអធិរាជសរ Real Madrid ធ្លាប់មានគម្រោងចង់លក់ Bale ចោលដោយសារតែ Real Madrid មិនអាចអត់ធ្មត់នឹងបញ្ហារបួសរាំុរៃរបស់ Bale បាន។

បុត្រ
ប្រភព៖ Goal
- Share This Post:






