ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ខេត្តក្វាងណាមរបស់វៀតណាម បានដកចេញនូវវិធានការរក្សាគម្លាតរបស់ខ្លួន បន្ទាប់ពីគ្មានករណីកូវីដ១៩ ថ្មីរយៈពេល ៩ថ្ងៃជាប់ៗគ្នា

    BY autoadmin August 28, 2020
    ខេត្តក្វាងណាមរបស់វៀតណាម បានដកចេញនូវវិធានការរក្សាគម្លាតរបស់ខ្លួន បន្ទាប់ពីគ្មានករណីកូវីដ១៩ ថ្មីរយៈពេល ៩ថ្ងៃជាប់ៗគ្នា

    ខេត្តក្វាងណាម (Quang Nam) របស់ប្រទេសវៀតណាម បានបញ្ចប់វិធានការរក្សាគម្លាតនៅព្រឹកថ្ងៃសុក្រនេះ បន្ទាប់ពីមិនបានកត់ត្រាករណីថ្មីនៃជំងឺ COVID-19 ក្នុងរយៈពេល៩ថ្ងៃមកហើយ។ ការរក្សាគម្លាតបានបញ្ចប់ជាបន្ដបន្ទាប់ ជាពិសេសនៅស្រុក Duy Xuyen, Dien Ban និង Hoi An។ នេះមានន័យថា ការជួបជុំលើសពី ២នាក់ ត្រូវបានអនុញ្ញាត ប៉ុន្តែកម្មវិធីកម្សាន្ត ពិធីបុណ្យសាសនា កីឡា និងសកម្មភាពហានិភ័យខ្ពស់ផ្សេងៗ នៅមិនទាន់មានការអនុញ្ញាតទេ។ ចំណែកសេវាកម្មមិនសូវសំខាន់ដូចជា៖ ហាងថែរក្សាសម្ផស្ស ក្លឹប និងបារ នៅមិនទាន់អាចបើកទ្វារវិញដូចគ្នា។

    អាជីវកម្មដូចជា៖ ភោជនីយដ្ឋាន និងសណ្ឋាគារ ត្រូវបានអនុញ្ញាតឱ្យបើក ប៉ុន្តែត្រូវផ្តល់ឈុតការពារដល់និយោជិកទាំងអស់ រួមជាមួយអនាម័យដៃ និងវាស់សីតុណ្ហភាពសម្រាប់អតិថិជន។ ម៉ាស់នៅតែត្រូវតែពាក់នៅពេលចេញទៅក្រៅ ហើយចម្ងាយសមរម្យរវាងមនុស្សយ៉ាងហោចណាស់មួយម៉ែត្រពីគ្នា។ រំលឹកដែរថា ខេត្តក្វាងណាម បានចាប់ផ្តើមដាក់វិធានការរក្សាគម្លាតនៅចុងខែកក្កដា ដោយសារចំនួនករណីថ្មីរនៃជំងឺ COVID-19 ត្រូវបានកើនឡើងចាប់ពីថ្ងៃទី៣១ ខែកក្កដា។

    ខេត្តនេះបានកត់ត្រាការឆ្លងរោគក្នុងតំបន់ចំនួន ៩៦ ចាប់តាំងពីថ្ងៃទី២៥ ខែកក្កដា នៅពេលដែលប្រទេសវៀតណាម បានរាយការណ៍ពីការឆ្លងក្នុងស្រុកលើកដំបូងរបស់ខ្លួនក្នុងរយៈពេលជាង ៣ខែ។ ខេត្តក្វាងណាមមានអ្នកស្លាប់ដោយសារជំងឺ COVID-19 ចំនួន ៣នាក់ ខណៈប្រទេសទាំងមូលមានអ្នកស្លាប់សរុប ៣០នាក់។ រហូតមកដល់ពេលនេះប្រទេសវៀតណាមមានករណីសរុបចំនួន ១,០៣៦ ហើយអ្នកជំងឺចំនួន ៣៦៧នាក់ កំពុងនៅព្យាបាលនៅឡើយ៕

    អត្ថបទ៖ លីដា
    ប្រភព៖ VNexpress

    Share This Post: