ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ចំនួន ៤ នៅប្រទេសចិន ពេលនេះកំពុងឈានដល់ដំណាក់កាលទី៣

    BY autoadmin August 29, 2020
    វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ចំនួន ៤ នៅប្រទេសចិន ពេលនេះកំពុងឈានដល់ដំណាក់កាលទី៣

    យោងតាមយន្តការបង្ការនិងត្រួតពិនិត្យរួមគ្នារបស់ក្រុមប្រឹក្សារដ្ឋប្រឆាំងជំងឺ COVID-19 បានបង្ហាញថា វ៉ាក់សាំងសក្ដានុពលចិនចំនួន ៤ បានចាប់ផ្តើមការសាកល្បងព្យាបាលអន្តរជាតិដំណាក់កាលទី៣។ ការសាកល្បងដំណាក់កាលទី៣ មួយចំនួនត្រូវបានរំពឹងថា នឹងបញ្ចប់ការចាក់វ៉ាក់សាំងជុំទី១ នៅដើមខែកញ្ញា ដោយទិន្នន័យបឋមត្រូវបានគេរំពឹងថានឹងចាប់ផ្តើមនៅខែវិច្ឆិកា។ ការសាកល្បងគ្លីនិកដំណាក់កាលទី៣ ជាធម្មតាមានការចូលរួមពីមនុស្សរាប់ពាន់នាក់ ដើម្បីបញ្ជាក់ពីសុវត្ថិភាព និងប្រសិទ្ធភាពនៃវ៉ាក់សាំង ដែលជាចំណុចសំខាន់សម្រាប់ឈានទៅដល់ការចេញលក់ក្នុងទីផ្សារ។

    ដោយសារជំងឺរាតត្បាត COVID-19 ត្រូវបានគ្រប់គ្រងនៅក្នុងប្រទេសចិន ប្រទេសនេះលែងមានអ្នកជំងឺគ្រប់គ្រាន់សម្រាប់ការសាកល្បងព្យាបាលទ្រង់ទ្រាយធំទៀតហើយ ដូច្នេះរាល់ការសាកល្បងដំណាក់កាលទី៣ កំពុងត្រូវបានអនុវត្តនៅក្រៅប្រទេស។ វ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ដែលត្រូវបានបង្កើតដោយក្រុមជីវវិទ្យាសាស្ត្រចិន (CNBG) ក៏ត្រូវបានអនុម័តសម្រាប់ការសាកល្បងព្យាបាលដំណាក់កាលទី៣ នៅក្នុងប្រទេសមួយចំនួននៅមជ្ឈឹមបូព៌ា និងអាមេរិកខាងត្បូង ដែលមានមនុស្សជាង ៣ម៉ឺននាក់ចូលរួម។

    វ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ដែលត្រូវបានបង្កើតឡើងដោយ Sinovac Biotech Co., Ltd. ក៏កំពុងធ្វើការសាកល្បងគ្លីនិកដំណាក់កាលទី៣ នៅតាមបណ្តាប្រទេសមួយចំនួននៅអាមេរិកខាងត្បូង និងអាស៊ីអាគ្នេយ៍។ ចំណែកវ៉ាក់សាំងផ្សំគ្នាមួយផ្សេងទៀត ក៏កំពុងដំណើរការសាកល្បងដំណាក់កាលទី៣ ផងដែរ។ យោងតាមគោលការណ៍ណែនាំសម្រាប់ការវាយតម្លៃគ្លីនិកនៃវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ដែលទើបចេញផ្សាយដោយរដ្ឋបាលផលិតផលវេជ្ជសាស្ត្រជាតិ វ៉ាក់សាំងគួរតែផ្តល់នូវភាពស៊ាំយ៉ាងហោចណាស់រយៈពេល ៦ខែ ឬប្រសើរជាងនេះបើបានច្រើនជាងមួយឆ្នាំ៕

    អត្ថបទ៖ លីដា
    ប្រភព៖ CGTN

    Share This Post: