ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ឥណ្ឌូនេស៊ីរកឃើញដានជំងឺ COVID-19 ប្រភេទឆ្លងលឿនជាងធម្មតា ១០ដង ប៉ុន្តែមិនសូវមានហានិភ័យ ពីអ្នកជំងឺនៅក្នុងប្រទេសរបស់ខ្លួន

    BY autoadmin August 31, 2020
    ឥណ្ឌូនេស៊ីរកឃើញដានជំងឺ COVID-19 ប្រភេទឆ្លងលឿនជាងធម្មតា ១០ដង ប៉ុន្តែមិនសូវមានហានិភ័យ ពីអ្នកជំងឺនៅក្នុងប្រទេសរបស់ខ្លួន

    យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលបាននិយាយថា ជំងឺរាតត្បាត COVID-19 នៅប្រទេសឥណ្ឌូនេស៊ីត្រូវបានគេរកឃើញថា ជាប្រភេទដែលមានការឆ្លងរាលដាលលឿនជាងធម្មតា ១០ដង ប៉ុន្តែវាមិនសូវមានហានិភ័យដល់ជីវិតទេ។ ឥណ្ឌូនេស៊ីបាននិយាយថា ខ្លួនបានរកឃើញប្រភេទហ្សែន D614G ពីសំណាករបស់អ្នកជំងឺ ដែលអម្បូរនេះផ្ទាល់ត្រូវបានអង្គការសុខភាពពិភពលោក (WHO) រកឃើញដំបូងនៅក្នុងខែកុម្ភៈ ហើយវាជាអម្បូរដែលបានចម្លងនៅទ្វីបអឺរ៉ុប និងអាមេរិក ក៏ដូចជាសាំងហ្គាពួរ និងម៉ាឡេស៊ី ដែលជាប្រទេសនៅជិតខាងខ្លួនផងដែរ។

    ឥណ្ឌូនេស៊ីក៏បានរាយការណ៍ពីអ្នកឆ្លងថ្មីចំនួន ២,៨៥៨នាក់ កាលពីថ្ងៃអាទិត្យ ដែលទាបជាងកំណត់ត្រាកាលពីថ្ងៃមុន ដែលមានចំនួន ៣,៣០៨នាក់ ប៉ុន្តែចំនួនប្រចាំថ្ងៃជាមធ្យមក្នុងខែនេះគឺខ្ពស់ជាងខែមុន។ D614G ត្រូវបានគេឱ្យឈ្មោះថាជាប្រភេទ «ឆ្លងខ្លាំងតែហានិភ័យទាប» ហើយឥឡូវនេះឥណ្ឌូនេស៊ីកំពុងសិក្សាបន្ថែមទៀតថា តើនេះជាមូលហេតុដែលធ្វើឱ្យប្រទេសខ្លួន កើនឡើងនូវករណីថ្មីៗក្នុងរយៈពេលចុងក្រោយនេះ​ ឬយ៉ាងណា។ គួរឱ្យដឹងដែរថា គិតមកទល់ពេលនេះឥណ្ឌូនេស៊ីមានករណីសរុបជាង ១៧ម៉ឺននាក់ ខណៈការស្លាប់មានជាង ៤,០០០នាក់៕

    អត្ថបទ៖ លីដា
    ប្រភព៖ Daily Mail

    Share This Post: