អ្នកបើករថយន្តតាក់ស៊ីថៃ ដែលតុបតែងខាងក្នុងឡានដូចនៅក្នុងព្រៃ ឥលូវនេះប៉ូលិសផាកពិន័យដោយសារតែបែបនេះ
ថៃ៖ បុរសជាអ្នកបើករថយន្តតាក់ស៊ីនៅក្នុងទីក្រុងបាងកកប្រទេសថៃម្នាក់ត្រូវបានអាជ្ញាធរថៃសម្រេចធ្វើការផាកពិន័យជាប្រាក់ចំនួន ១ ០០០ បាត (៣២ ដុល្លារអាមេរិក) បន្ទាប់ពីគាត់បានរចនាផ្នែកខាងក្នុងរថយន្តរបស់គាត់ឲ្យមានលក្ខណៈដូចនៅក្នុងព្រៃអីចឹង។ បើយោងតាមសារព័ត៌មាន Coconuts បានរាយការណ៍ថា ម្ចាស់រថយន្តតាក់ស៊ីរូបនេះមានឈ្មោះថា Wichai Chinwong ហើយរថយន្តដែលគាត់ប្រើប្រាស់សម្រាប់ដឹកភ្ញៀវនោះគឺជារថយន្តប្រភេទ ១២ កៅអី។

ដើម្បីទាក់ទាញភ្ញៀវរបស់គាត់ឲ្យមានការចាប់អារម្មណ៍ក្នុងការធ្វើដំណើរខ្លាំងនោះ លោក Wichai Chinwong បានកែលម្អផ្នែកខាងលើដំបូងរថយន្តរបស់គាត់ឲ្យមានលក្ខណៈដូចជាវល្លិធំៗ ឬវល្លិស័ក្កសិទ្ធដែលមាននៅក្នុងព្រៃជ្រៅអីចឹង។ បើទោះការតុបតែងរថយន្តដូចនេះគឺជាគំនិតច្នៃប្រឌិដ្ឋដ៏ខ្ពស់មួយក៏ពិតមែន តែសម្រាប់គោលការណ៍សុវត្ថិភាពវិញគឺវាមិនត្រឹមត្រូវឡើយ ព្រោះគ្រឿងតុបតែងលម្អនោះអាចបង្កគ្រោះថ្នាក់ដល់អ្នកដំណើរបានក្នុងករណីរថយន្តមានបញ្ហាអ្វីមួយកើតឡើង។ នៅចំពោះមុខស្ថានភាពនេះ ប៉ូលិសចរចារណ៍ប្រចាំទីក្រុងបាងកកបានសម្រេចពិន័យលោក Wichai Chinwong ជាទឹកប្រាក់ចំនួន ១ ០០០ បាត (៣២ ដុល្លារអាមេរិក) និងហាមមិនឲ្យគាត់តុបតែងរថយន្តដូចនេះទៀតទេ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Coconuts