ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចាប់តាំងពីខែមករា មានមនុស្សជិត ៥,៨០០នាក់ ត្រូវបានចាប់ខ្លួននៅប្រទេសចិន ទាក់ទងនឹងជំងឺកូវីដ១៩

    BY autoadmin September 1, 2020
    ចាប់តាំងពីខែមករា មានមនុស្សជិត ៥,៨០០នាក់ ត្រូវបានចាប់ខ្លួននៅប្រទេសចិន ទាក់ទងនឹងជំងឺកូវីដ១៩

    ការិយាល័យរដ្ឋអាជ្ញាបាននិយាយថា ប្រទេសចិនបានចាប់ខ្លួនជនសង្ស័យជិត ៥,៨០០នាក់ ទាក់ទងនឹងករណីសម្លាប់បុគ្គលិកពេទ្យ លក់ឧបករណ៍វេជ្ជសាស្ត្រ និងនិយាយកុហកអំពីប្រវត្តិធ្វើដំណើររបស់ពួកគេ ចាប់តាំងពីខែមករា ដើមឆ្នាំ២០២០។ មានករណីមួយទាក់ទងនឹងអ្នកទិញម្នាក់បានវាយអ្នកទិញម្នាក់ទៀតរហូតដល់ស្លាប់ ដែលគ្រាន់តែគាត់រំលឹកឱ្យពាក់ម៉ាសនៅផ្សារទំនើបប៉ុណ្ណោះ។ ករណីមួយទៀតគឺជនសង្ស័យបានជិះរថយន្តបុកសម្លាប់បុគ្គលិកពេទ្យ និងមួយទៀតបានចាក់ទៅលើអ្នកត្រួតពិនិត្យសុខភាព នៅពេលដែលគាត់កំពុងធ្វើការវាស់កម្ដៅដល់ពលរដ្ឋ។

    មួយចំនួនក្នុងចំណោមពួកគេក៏ត្រូវបានគេចោទប្រកាន់ពីបទកិបកេងលុយ ដែលប្រមូលបានពីអ្នករៃអង្គាសថវិកាដើម្បីជួយអ្នកជំងឺ ការលក់ឧបករណ៍វេជ្ជសាស្ត្រ និងនិយាយកុហកអំពីប្រវត្តិធ្វើដំណើរ ឬស្ថានភាពសុខភាពរបស់ពួកគេជាដើម។ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍បានឱ្យដឹងថា ចាប់ពីខែមករា ដល់ខែកក្កដា ប្រជាជន ៥,៧៩៧ នាក់ ត្រូវបានចាប់ខ្លួន និង ៦,៧៥៥នាក់ ត្រូវបានកាត់ទោស។ យ៉ាងណាក៏ដោយសេចក្តីថ្លែងការណ៍មិនបានបញ្ជាក់ថា តើមានមនុស្សប៉ុន្មាននាក់ដែលកំពុងជាប់ឃុំឃាំងនៅឡើយ ឬក៏មានអ្នកបានកាត់ទោសរួចហើយនោះទេ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Yahoo

    Share This Post: