ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អង្គការសុខភាពពិភពលោកបានទទូចដល់ប្រទេសនានា ឱ្យបន្ដអនុវត្តវិធានការណ៍សុវត្ថិភាពទប់ស្កាត់ជំងឺកូវីដ១៩

    BY autoadmin September 1, 2020
    អង្គការសុខភាពពិភពលោកបានទទូចដល់ប្រទេសនានា ឱ្យបន្ដអនុវត្តវិធានការណ៍សុវត្ថិភាពទប់ស្កាត់ជំងឺកូវីដ១៩

    នៅថ្ងៃច័ន្ទនេះអង្គការសុខភាពពិភពលោក (WHO) បានទទូចដល់បណ្តាប្រទេសនានា ឱ្យបន្តអនុវត្តវិធានការសុវត្ថិភាព ដើម្បីគ្រប់គ្រងការរីករាលដាលនៃជំងឺ COVID-19 ដូចជាការកំណត់ការប្រមូលផ្តុំសាធារណៈ និងការពារក្រុមងាយរងគ្រោះ ខណៈប្រទេសនានាព្យាយាមបើកអាជីវកម្ម និងសេវាកម្មខ្លួនឡើងវិញ។ លោក Tedros Adhanom Ghebreyesus អគ្គនាយក WHO លោកបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយ ពីទីស្នាក់ការអង្គការសុខភាពរបស់អង្គការសហប្រជាជាតិថា មានការការពារកាន់តែច្រើនគឺកាន់តែល្អ ហើយការបើកទ្វារដោយគ្មានវិធានការការពារ គឺដូចជាគ្រោះមហន្តរាយមួយ។

    លោកបានបន្ថែមថា មិនគួរមានប្រទេសដែលគិតថាជំងឺនេះបានផុតទៅហើយនោះទេ ហើយលោកក៏បានលើកឡើងពីវិធានការចំនួន ៤ ដើម្បីទប់ស្កាត់ការរាតត្បាតដូចជា៖ ទី១ ទប់ស្កាត់ការរៀបចំព្រឹត្តិការណ៍ ដោយសារថាករណីមួយចំនួនត្រូវបានមើលឃើញថា ឆ្លងចេញពីកន្លែងប្រមូលផ្តុំ ក្លឹបកម្សាន្ត កីឡដ្ឋាន និងកន្លែងគោរពព្រះ។ ទី២ គឺទប់ស្កាត់មរណភាព ដោយការពារក្រុមមនុស្សងាយរងគ្រោះ រួមមានមនុស្សចាស់ អ្នកមានជំងឺជាប់ខ្លួនស្រាប់ និងកម្មករសំខាន់។ ទី៣ គ្រប់គ្នាត្រូវចូលរួមទាំងអស់គ្នា ដោយការពាក់ម៉ាស់ រក្សាគម្លាត លាងដៃ -ល-។ ទី៤ គឺរដ្ឋាភិបាលអាចចៀសវាងការដាក់បំរាមនៅផ្ទះ ដោយកំណត់គោលដៅឆ្លើយតប តាមរយៈការតេស្ដ អ្នកមានទំនាក់ទំនង និងការដាក់ដាច់ដោយឡែក៕

    អត្ថបទ៖ លីដា
    ប្រភព៖ CGTN

    Share This Post: