ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សហភាព​អឺរ៉ុបបរិច្ចាគថវិកាចំនួន ៤៧៨ លានដុល្លារ ទៅក្នុងកម្មវិធីវ៉ាក់សាំង COVAX ដែលផ្ដួចផ្ដើមដោយ WHO

    BY autoadmin September 1, 2020
    សហភាព​អឺរ៉ុបបរិច្ចាគថវិកាចំនួន ៤៧៨ លានដុល្លារ ទៅក្នុងកម្មវិធីវ៉ាក់សាំង COVAX ដែលផ្ដួចផ្ដើមដោយ WHO

    គណៈកម្មការអឺរ៉ុបនិយាយថា ខ្លួននឹងចូលរួមក្នុងគំនិតផ្តួចផ្តើមមួយដែលដឹកនាំដោយអង្គការសុខភាពពិភពលោក ក្នុងការចែកចាយវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 នៅពេលអនាគត។ ក្រុមប្រឹក្សាប្រតិបត្តិរបស់សហគមន៍អឺរ៉ុបបានប្រកាសសេចក្តីសម្រេចនេះកាលពីថ្ងៃច័ន្ទ ហើយខ្លួនក៏នឹងបរិច្ចាគថវិកាប្រមាណ ៤៧៨ លានដុល្លារ ដល់គម្រោងនេះ ដែលមានឈ្មោះថា COVID-19 Vaccine Global Accessility Facility ឬ កម្មវិធី COVAX ។

    អគ្គនាយករងអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus បានស្វាគមន៍ចំពោះការប្រកាសនេះ នៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងហ្សឺណែវ ដោយមានប្រសាសន៍ថា៖«កិច្ចសហការជាសកលគឺជាមធ្យោបាយតែមួយគត់ ដើម្បីជំនះជំងឺរាតត្បាតរាតត្បាតសកល»។ លោកបាននិយាយថា អង្គការសុខភាពពិភពលោកនឹងបន្តធ្វើការជាមួយបណ្តាប្រទេសជាដៃគូ ដើម្បីធានាថានៅពេលដែលមានវ៉ាក់សាំង ប្រទេសទាំងអស់នឹងអាចរកទិញវាបាន។

    គិតត្រឹមថ្ងៃទី២៤ ខែសីហា មានប្រទេសនិងតំបន់ចំនួន ១៧២ រួមមានជប៉ុន អង់គ្លេស និងកាណាដា បានបង្ហាញចេតនាចូលរួមក្នុងគំនិតផ្តួចផ្តើមនេះ។ ប៉ុន្តែសហរដ្ឋអាមេរិកដែលមានក្រុមហ៊ុនមួយចំនួនកំពុងប្រកួតប្រជែងដើម្បីបង្កើតវ៉ាក់សាំង មិនបានចូលរួមគម្រោងនេះទេ។ អង្គការសុខភាពពិភពលោកកំពុងអំពាវនាវឱ្យប្រទេសផ្សេងទៀត ចូលរួមក្នុងគំនិតផ្តួចផ្តើមនេះឱ្យបានត្រឹមថ្ងៃទី១៨ ខែកញ្ញា៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: