ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្មេងតូចម្នាក់លេងទឹកអាកុលលាងដៃ ហើយលេងដែកកេះមិនប្រយ័ត្នធ្វើឲ្យឆាបឆេះរលាករាងកាយរងរបួសធ្ងន់ធ្ងរ

    BY autoadmin September 3, 2020
    ក្មេងតូចម្នាក់លេងទឹកអាកុលលាងដៃ ហើយលេងដែកកេះមិនប្រយ័ត្នធ្វើឲ្យឆាបឆេះរលាករាងកាយរងរបួសធ្ងន់ធ្ងរ

    ថៃ៖ ក្មេងប្រុសអាយុ ៣ ឆ្នាំម្នាក់ត្រូវបានភ្លើងឆាបឆេះបង្កឲ្យមានរបួសធ្ងន់ធ្ងរ ​ ខណៈរូបគេបានយកទឹកអាកុលសម្រាប់លាងដៃយ៉ាងច្រើនមកលាបលើដៃនិងរាងកាយហើយបន្ទាប់មកទៀតរូបគេបានយកដែកកេះមកកេះលេងនិងបង្កឲ្យមានភ្លើងឆេះភ្លាមតែម្តង។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន 7 News បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងខេត្ត Samut Prakan ភាគខាងជើងនៃប្រទេសថៃ។

    ​ប្រភពបានបន្តថា នៅក្នុងថ្ងៃកើហេតុនោះក្មេងរងគ្រោះដែលមានឈ្មោះថា Captain Chuenbubpha រួមជាមួយនឹងបងប្អូនម្នាក់ទៀតឈ្មោះ Nonoe អាយុ ៥ ឆ្នាំ បានធ្វើសកម្មភាពលេងទឹកអាកុលនិងដែកកេះជាមួយគ្នា តែពេលកើតហេតុកុមារ Nonoe ហាក់មិនរងរបួសធ្ងន់ធ្ងរឡើយ ខណៈ Captain Chuenbubpha មានរបួសធ្ងន់ធ្ងរនិងត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យផងដែរ។ តាមរយៈបទពិសោធន៍អាក្រក់នេះសុំឪពុកម្តាយនិងអាណាព្យាបាលគ្រប់រូបត្រូវចេះយកចិត្តទុកដាក់ថែរក្សាទឹកអាកុលសម្រាប់លាងដៃឲ្យនៅឆ្ងាយពីដៃរបស់ក្មេងតូចៗ ព្រោះគ្រោះថ្នាក់ចៃដន្យអាចកើតមានគ្រប់ពេលប្រសិនបើលោកអ្នកធ្វេសប្រហែលតែបន្តិច៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ 7 News

    Share This Post: