ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    វេជ្ជបណ្ឌិតឥណ្ឌូនេស៊ីប្រមាណ ១០០ នាក់ភាគច្រើនមានអាយុចន្លោះនេះបានស្លាប់ ព្រោះតែជំងឺកូវីដ ១៩

    BY autoadmin September 2, 2020
    វេជ្ជបណ្ឌិតឥណ្ឌូនេស៊ីប្រមាណ ១០០ នាក់ភាគច្រើនមានអាយុចន្លោះនេះបានស្លាប់ ព្រោះតែជំងឺកូវីដ ១៩

    ឥណ្ឌូនេស៊ី៖ សារព័ត៌មាន World of Buzz បានរាយការណ៍ថា មានវេជ្ជបណ្ឌិតនៅក្នុងប្រទេសឥណ្ឌូនេស៊ីប្រមាណជា ១០០ នាក់បានស្លាប់បាត់បង់ជីវិត ព្រោះតែជំងឺកូវីដ ១៩ ដោយក្រុមវេជ្ជបណ្ឌិតទាំងអស់នោះមានអាយុចន្លោះត្រឹមតែពី ២៨ ដល់ ៣៩ ឆ្នាំប៉ុណ្ណោះ។ របាយការណ៍នេះត្រូវបានអាជ្ញាធរសុខាភិបាលនៃប្រទេសឥណ្ឌូនេស៊ីចាត់ទុកថា គឺជារឿងអកុសលបំផុតសម្រាប់បុគ្គលិកផ្នែកវេជ្ជសាស្រ្តរបស់ខ្លួន ព្រោះនាពេលកន្លងមកពួកគេបានខិតខំអស់កម្លាំងកាយចិត្ត និងពេលវេលាមកជួយសង្គ្រោះអ្នកជំងឺកូវីដ ១៩ ដោយមិនគិតពីភាពនឿយហត់ ហើយលទ្ធផលចុងក្រោយបែរជាពួកគាត់បានឆ្លងនូវជំងឺកូវីដ ១៩ និងត្រូវស្លាប់ព្រោះតែជំងឺដ៏កាចសាហាវនេះយ៉ាង​អាណោធអាធ័មបំផុត។

    សូមបញ្ជាក់ជូនថា ឥណ្ឌូនេស៊ីគឺជាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយដែលមានតួលេខអ្នកឆ្លងជំងឺកូវីដ ១៩ ដ៏ច្រើនទូទាំងប្រទេស ស្របពេលដែលប្រទេសមួយនេះត្រូវប្រឈមនឹងការកើតមានគ្រោះធម្មតាជាតិជាច្រើនករណីទៀតដូចជាទឹកជំនន់ រញ្ជួញដី និងផ្ទុះភ្នំភ្លើងក្នុងពេលជាមួយគ្នាផងដែរ។ គិតមកទល់នឹងពេលនេះឥណ្ឌូនេស៊ីមានចំនួនអ្នកជំងឺកូវីដ ១៩ សរុបនៅទូទាំងប្រទេសចំនួន ១៧៧ ៥៧១ ករណី ស្លាប់ចំនួន ៧ ៥៩៥ ករណី ជាសះស្បើយចំនួន ១២៨ ០៥៧ ករណី និងខណៈពេលនេះឥណ្ឌូនេស៊ីមានអ្នកជំងឺត្រូវព្យាបាលត្រឹមតែ ៤២ ០០៩ ករណីប៉ុណ្ណោះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ World of Buzz

    Share This Post: