ខ្មែរណូត

ស្វែងរក

  • កីឡា

    មេធាវីរបស់ខ្សែប្រយុទ្ធ Mo Salah ដាក់ពាក្យបណ្ដឹងទៅកាន់ Fifa ប្ដឹង Ramos ទាមទារសំណង 1000លានអឺរ៉ូ ពីបទមានចេតនាធ្វើអោយ Salah មានរបួស

    BY Khmernote Media May 30, 2018
    មេធាវីរបស់ខ្សែប្រយុទ្ធ Mo Salah ដាក់ពាក្យបណ្ដឹងទៅកាន់ Fifa ប្ដឹង Ramos ទាមទារសំណង 1000លានអឺរ៉ូ ពីបទមានចេតនាធ្វើអោយ Salah មានរបួស

    មេធាវីរបស់ខ្សែប្រយុទ្ធ Mohamed Salah សម្រេចចិត្តដាក់ពាក្យបណ្ដឹងប្ដឹងខ្សែការពារ Sergio Ramos ទារសំណង 1,000លានអឺរ៉ូ បន្ទាប់ពីខ្សែការពារសញ្ជាតិអេស្ប៉ាញរូបនេះធ្វើអោយខ្សែប្រយុទ្ធ Mohamed Salah រងរបួសបាក់ឆ្អឹងស្មារកាលពីរាត្រីថ្ងៃសៅរ៍កន្លងទៅក្នុងការប្រកួតពានរង្វាន់ UEFA Champion League វគ្គផ្ដាច់ព្រ័ត្រ។

    ក្រោយពេល Salah មានការប៉ះទង្គិចជាមួយនឹងខ្សែការពារ Sergio Ramos រួចមកខ្សែប្រយុទ្ធ Salah មានការឈឺចាប់យ៉ាងខ្លាំងត្រង់ស្មារខាងធ្វេងរបស់គេ។ ខ្សែប្រយុទ្ធ Salah បានដាច់សរសៃពួរជុំវិញសន្លាក់ស្មាររបស់គេដែលធ្វើអោយ Salah មិនបានជួយ Liverpool លេងដល់ចប់ការប្រកួតជាពិសេស Salah ត្រូវបានគ្រូពេទ្យប្រាប់ថារបួសរបស់គេអាចនឹងអវត្តមានជាមួយនឹងប្រទេសអេស្ស៊ីបក្នុងការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក Fifa World Cup ដែលប្រព្រឹតិ្តឡើងនៅក្នុងប្រទេសរុស្សីនាថ្ងៃទី 14 ខែមិថុនា ខាងមុខនេះ។

    ម្ចាស់ពានរង្វាន់ស្បែកជើងមាសរបស់លីគកំពូល Premier League បានបង្ហោះសារកាលពីថ្ងៃច័ន្ទកន្លងទៅថារូបគេជឿលើអភូតហេតុហើយរូបគេនឹងបង្ហាញខ្លួននៅក្នុងការប្រកួតពានរង្វាន់ Fifa World Cup ខាងមុខនេះ។ ប៉ុន្ដែទោះបីជា Salah បានបង្ហោះសារបែបនេះក៏ដោយ ក៏មិនអាចធ្វើអោយកំហឹងមេធារី Bassem Wahba របស់ខ្សែប្រយុទ្ធ Mohamed Salah បាត់ដែរ។

    លោក Bassem Wahba ដែលជាមេធាវីរបស់ខ្សែប្រយុទ្ធ Mohamed Salah បានដាក់ពាក្យបណ្ដឹងប្ដឹងខ្សែការពារ Ramos ទាមទារសំណង 1,000លានអឺរ៉ូ ពីបទមានចេតនាធ្វើអោយខ្សែប្រយុទ្ធ Salah របួសហើយដែលជាហេតុធ្វើអោយប៉ះពាល់ដល់រូបរាងកាយនិងផ្លូវចិត្តរបស់ប្រជាជនអេស្ស៊ីប។

    លោក Bassem Wahba បានលើកឡើងថា៖ Ramos មានចេតនាធ្វើអោយ Mo Salah មានរបួសហើយសហព័ន្ធបាល់ទាត់ពិភពលោកគួរតែដាក់ទណ្ឌកម្មចំពោះសកម្មភាពរបស់គាត់។ ខ្ញុំបានប្តឹងនិងបណ្តឹងទៅកាន់ FIFA រួចរាល់ហើយ។ ខ្ញុំនឹងស្នើសុំទាមទារសំណងដែលអាចលើសពី 1 ពាន់លានអឺរ៉ូសម្រាប់គ្រោះថ្នាក់ខាងផ្លូវកាយនិងផ្លូវចិត្តដែលខ្សែការពារ Sergio Ramos បានផ្តល់ឱ្យ Salah និងប្រជាជនអេស្ស៊ីប។ 

    បុត្រ

    ប្រភព៖ Goal

    Share This Post:
    MPO4D jitutoto mpo4d Mpoplay