ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ នឹងមិនចូលរួមកម្មវិធី COVAX ដែលផ្ដួចផ្ដើមដោយ WHO នោះទេ ព្រោះជាអង្គការពុករលួយ

    BY autoadmin September 2, 2020
    រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ នឹងមិនចូលរួមកម្មវិធី COVAX ដែលផ្ដួចផ្ដើមដោយ WHO នោះទេ ព្រោះជាអង្គការពុករលួយ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន វ៉ាស៊ីនតោនប៉ុស្ដិ៍ បានរាយការណ៍ថា រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ នឹងមិនចូលរួមកម្មវិធី COVAX ដែលជាកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីអភិវឌ្ឍ និងចែកចាយវ៉ាក់សាំងប្រឆាំងនឹងជំងឺ COVID-19 ក្រោមការផ្តួចផ្ដើមដោយអង្គការសុខភាពពិភពលោកនោះទេ ហើយបានហៅអង្គការនេះថាជាអង្គការពុករលួយ។ នេះគឺជាការឆ្លើយតបថ្មីមួយទៀត បន្ទាប់ពីលោក ដូណាល់ ត្រាំ បានដកខ្លួនចេញពីអង្គការមួយនេះ កាលពីខែកក្កដា ដោយកាលនោះលោកបាននិយាយថា WHO ត្រូវការការកែទម្រង់ ហើយអង្គការនេះបានទទួលឥទ្ធិពលយ៉ាងខ្លាំងពីប្រទេសចិន។

    ជម្រាបដែរថាកម្មវិធី COVAX ជាការផ្ដួចផ្ដើមរបស់អង្គការសុខភាពពិភពលោក (WHO) ដែលនឹងអនុញ្ញាតឱ្យប្រទេសនានា ទាញយកប្រយោជន៍វ៉ាក់សាំងដែលមានសក្តានុពល ដើម្បីធានាថាពលរដ្ឋរបស់ប្រទេសដែលចូលរួមទាំង ១៥០ប្រទេស បានទទួលវ៉ាក់សាំងគ្រប់គ្នានៅពេលវ៉ាក់សាំងដែលមានប្រសិទ្ធភាពផលិតចេញមក។ WHO និយាយថា សូម្បីតែរដ្ឋាភិបាលដែលធ្វើកិច្ចព្រមព្រៀងជាមួយអ្នកផលិតវ៉ាក់សាំងផ្សេង ក៏នឹងទទួលបានអត្ថប្រយោជន៍ពីការចូលរួមជាមួយ COVAX ព្រោះវានឹងផ្តល់វ៉ាក់សាំងបម្រុងទុក ក្នុងករណីដែលកិច្ចព្រមព្រៀងត្រូវបានធ្វើឡើងតាមរយៈកិច្ចព្រមព្រៀងទ្វេភាគីជាមួយក្រុមហ៊ុនផលិតមិនទទួលបានជោគជ័យ៕

    អត្ថបទ៖ លីដា
    ប្រភព៖ វ៉ាស៊ីនតោនប៉ុស្ដិ៍

    Share This Post: