ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ព្យុះទីហ្វុងម៉ៃសាក់បានធ្វើឱ្យមនុស្សម្នាក់ស្លាប់ និងរាប់ពាន់នាក់ត្រូវជម្លៀសចេញពីផ្ទះរបស់ខ្លួន នៅប្រទេសកូរ៉េខាងត្បូង

    BY autoadmin September 3, 2020
    ព្យុះទីហ្វុងម៉ៃសាក់បានធ្វើឱ្យមនុស្សម្នាក់ស្លាប់ និងរាប់ពាន់នាក់ត្រូវជម្លៀសចេញពីផ្ទះរបស់ខ្លួន នៅប្រទេសកូរ៉េខាងត្បូង

    យ៉ាងហោចណាស់មានមនុស្សម្នាក់បានស្លាប់ និងមនុស្សជាង ២,០០០នាក់ ត្រូវបានជម្លៀសទៅកាន់ជម្រកបណ្តោះអាសន្ននៅក្នុងប្រទេសកូរ៉េខាងត្បូង ដោយសារព្យុះទីហ្វុងម៉ៃសាក់ (Maysak) បានបោកបក់កាត់ឧបទ្វីបនេះ។ ព្យុះទីហ្វុងម៉ៃសាក់ដែលយកឈ្មោះតាមពាក្យកម្ពុជា បានធ្វើឱ្យមានការបាក់ដីនៅព្រឹកថ្ងៃព្រហស្បតិ៍ នៅទីក្រុងប៊ូសាន នៅឆ្នេរសមុទ្រភាគខាងត្បូង ដោយបណ្តាលឱ្យរលំបង្គោលភ្លើងនិងដើមឈើ និងលិចផ្លូវ។

    មនុស្សជាង ២,២០០នាក់ បានជម្លៀសទៅកាន់ទីជំរកបណ្តោះអាសន្ន ហើយផ្ទះប្រមាណ ១២០,០០០ខ្នង គ្មានអគ្គិសនីប្រើប្រាស់ពេញមួយយ ប់នៅទូទាំងតំបន់ភាគខាងត្បូងនៃប្រទេស និងនៅកោះជេជូ។ ចំណែកអ្នកដែលបានស្លាប់គឺជាស្ត្រីម្នាក់ ដែលបានស្លាប់នៅពេលដែលខ្យល់បក់ខ្លាំងមួយបានបំបែកបង្អួចអាផាតមិនរបស់គាត់។ ព្យុះម៉ៃសាក់កំពុងធ្វើដំណើរឆ្ពោះទៅភាគខាងកើតនៃឧបទ្វីបកូរ៉េចូលទៅក្នុងសមុទ្រជប៉ុន ដែលគេស្គាល់ថាសមុទ្រខាងកើតនៅក្នុងប្រទេសកូរ៉េ ជាមួយនឹងល្បឿនរហូតដល់ ១៤០ គីឡូម៉ែត្រក្នុងមួយម៉ោង៕

    អត្ថបទ៖ លីដា
    ប្រភព៖ បាងកកប៉ុស្ដិ៍

    Share This Post: