នាវាដឹកទំនិញមួយគ្រឿងមានផ្ទុកនាវិកចំនួន ៤៣នាក់ និងគោ ៥,៨០០ក្បាល បានបាត់ខ្លួន បន្ទាប់ពីព្យុះម៉ៃសាក់បានវាយប្រហារតំបន់ដែលវាបើកកាត់
ប្រទេសជប៉ុនកំពុងបន្តស្វែងរកនាវាដឹកទំនិញមួយ មានផ្ទុកនាវិកចំនួន ៤៣នាក់ និងគោចំនួន ៥,៨០០ក្បាល ដែលបានបញ្ជូនសញ្ញាអាសន្នមួយកាលពីព្រឹកថ្ងៃអង្គារ ចេញពីសមុទ្រចិនខាងកើត នៅពេលដែលព្យុះទីហ្វុងម៉ៃសាក់ បានបោកបក់ពេញតំបន់នោះ។ អ្នកនាំពាក្យបាននិយាយថា ឆ្មាំសមុទ្ររបស់ប្រទេសជប៉ុនបានជួយសង្គ្រោះអ្នកនេសាទហ្វីលីពីនម្នាក់កាលពីយប់ថ្ងៃអង្គារ ហើយបានបញ្ជូននាវាល្បាតចំនួន ៤គ្រឿង និងយន្តហោះចំនួន ៣គ្រឿង បន្ថែមទៀត ដែលជាផ្នែកមួយនៃការស្រាវជ្រាវបន្ត។ សញ្ញាអាសន្នពីនាវា Gulf Livestock 1 ត្រូវគេទទួលបាន នៅពេលដែលនាវានោះមានចម្ងាយប្រហែល ១៨៥ គម ខាងលិចកោះ Amami របស់ជប៉ុន។

យោងតាមឆ្មាំសមុទ្ររបស់ជប៉ុនបានឱ្យដឹងថា នាវិកទាំងនោះរួមមានជនជាតិហ្វីលីពីន ៣៩នាក់ និងពីរនាក់ទៀត មានម្នាក់មកពីអូស្ត្រាលី និងម្នាក់ទៀតមកពីនូវែលសេឡង់។ នាវានេះត្រូវបានបញ្ជូនទៅកាន់ប្រទេសចិន ពីប្រទេសនូវែលហ្សេឡង់។ ទីភ្នាក់ងារព័ត៌មាន AFP បានដកស្រង់សំដីឆ្មាំឆ្នេរសមុទ្រជប៉ុនថា មានកូនទូកមួយត្រូវបានគេប្រទះឃើញ ប៉ុន្តែក្រុមមន្រ្តីមិនបានបញ្ជាក់ថាវាជារបស់នាវាដែលបាត់នោះទេ។ យោងតាមទិន្នន័យដឹកជញ្ជូនដែលទីភ្នាក់ងារព័ត៌មាន Bloomberg បានប្រមូលបានឱ្យដឹង ថានាវានោះបានបង្ហាញសញ្ញាចុងក្រោយរបស់ខ្លួនកាលពីថ្ងៃទី០១ ខែកញ្ញា វេលាម៉ោង ១១ និង ៣៥ នាទី៕


អត្ថបទ៖ លីដា
ប្រភព៖ Bloomberg