ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    តារាស្រីដ៏ល្បីម្នាក់របស់ប្រទេសជប៉ុនបានសម្លាប់ខ្លួនក្រោយមហាជននាំគ្នារិះគន់រឿងគាត់មិនពាក់ម៉ាស់ពេលចេញទៅទីសាធារណៈ

    BY autoadmin September 7, 2020
    តារាស្រីដ៏ល្បីម្នាក់របស់ប្រទេសជប៉ុនបានសម្លាប់ខ្លួនក្រោយមហាជននាំគ្នារិះគន់រឿងគាត់មិនពាក់ម៉ាស់ពេលចេញទៅទីសាធារណៈ

    ជប៉ុន៖ តារាសម្ដែងស្រីដ៏ល្បីរបស់ជប៉ុនម្នាក់បានសម្រេចចិត្តធ្វើអត្តឃាត ហើយការសម្រេចចិត្តគិតខ្លីដូចនេះត្រូវបានគេសង្ស័យថា បានកើតឡើងបន្ទាប់ពីរូបគាត់ត្រូវបានក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គមជប៉ុនជាច្រើននាំគ្នារិះគន់ខ្លាំងៗចំពោះសកម្មភាពដែលគាត់មិនបានពាក់ម៉ាស់ពេលចេញទៅទីសាធារណៈ។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World of Buzz បានឲ្យដឹងថាតារាសម្តែងរូបនេះមានឈ្មោះថា Maria Hamasaki អាយុ ២៣ ឆ្នាំ ធ្លាប់ជាបេក្ខភាពស្រីស្អាតប្រលងតាមកម្មវិធីទូរទស្សន៍ដ៏ល្បីក្នុងប្រទេសជប៉ុន ហើយមុនពេលស្លាប់តារាស្រីរូបនេះធ្លាប់សម្តែងក្នុងខ្សែភាពយន្តល្បីជាច្រើនផងដែរ។

    ប្រភពខាងលើបានបន្តថា នាពេលកន្លងមកនេះអ្នកនាង Maria Hamasaki បានបង្ហាញវត្តមាននៅទីសាធារណៈដោយមិនបានពាក់ម៉ាស់តាមការណែនាំរបស់អាជ្ញាធរសុខាភិបាលជប៉ុននោះទេ ហើយសកម្មភាពនេះត្រូវក្រុមអ្នកប្រើប្រាស់សង្គមនាំគ្នារិះគន់ពេញបណ្ដាញអ៊ីនធឺណិតក្នុងប្រទេសជប៉ុន ដោយសាធារណៈជនបានសង្កត់ធ្ងន់ថា គាត់ជាតារាល្បីគួរតែធ្វើជាគំរូសម្រាប់ពលរដ្ឋផ្សេងទៀត និងមិនត្រូវបង្ហាញសកម្មភាពបែបអវិជ្ជជាសាធារណៈដូចនេះទេ។

    ក្រោយព្យុះនៃការរិះគន់បានកើតមានពេញបណ្តាញអ៊ីនធឺណិតជប៉ុនបានប៉ុន្មានថ្ងៃ ស្រាប់តែគេបានទទួលដំណឹងអកុសលមួយបន្ថែមទៀតគឺអ្នកនាង Maria Hamasaki បានសម្លាប់ខ្លួននៅក្នុងបន្ទប់គេងរបស់គាត់។ គេនៅចាំបានថា នាពេលកន្លងមកករណីដូចគ្នាធ្លាប់បានកើតមាននៅក្នុងប្រទេសជប៉ុនម្តងរួចហើយ ដោយមានតារាស្រីម្នាក់ឈ្មោះ Hana Kimura អាយុ ២២ឆ្នាំ ក៏បានសម្លាប់ខ្លួនដែរ ក្រោយមានគេរិះគន់ចំពោះសកម្មភាពដែលគាត់មិនបានពាក់ម៉ាស់នៅទីសាធារណៈ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ World of Buzz

    Share This Post: