ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រុមហ៊ុនឱសថយក្សអាមេរិកមួយនេះ គ្រោងស្នើការយល់ព្រមចុះបញ្ជីវ៉ាក់សាំងប្រឆាំងកូវីដ១៩ ពី FDA នៅខែក្រោយនេះ

    BY autoadmin September 4, 2020
    ក្រុមហ៊ុនឱសថយក្សអាមេរិកមួយនេះ គ្រោងស្នើការយល់ព្រមចុះបញ្ជីវ៉ាក់សាំងប្រឆាំងកូវីដ១៩ ពី FDA នៅខែក្រោយនេះ

    ក្រុមហ៊ុនឱសថយក្សអាមេរិក Pfizer និយាយថា ខ្លួនគ្រោងនឹងស្វែងរកការយល់ព្រមចុះបញ្ជី សម្រាប់ការចេញវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 នៅខែក្រោយនេះ ប៉ុន្តែវានឹងកើតឡើងទៅបានទាល់តែក្រុមហ៊ុនសន្និដ្ឋានថា វ៉ាក់សាំងនោះគឺពិតជាមានប្រសិទ្ធភាព។ ក្រុមហ៊ុន Pfizer បាននិងកំពុងអភិវឌ្ឍវ៉ាក់សាំងជាមួយដៃគូអាល្លឺម៉ង់ ហើយការសាកល្បងដំណាក់កាលចុងក្រោយរបស់ពួកគេ កំពុងដំណើរការនៅសហរដ្ឋអាមេរិក ប្រេស៊ីល និងកន្លែងផ្សេងទៀតទូទាំងពិភពលោក។

    នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Pfizer លោក Albert Bourla មានប្រសាសន៍ថា ប្រសិនបើលទ្ធផលជាវិជ្ជមាន ក្រុមហ៊ុននឹងស្វែងរកការយល់ព្រមជាបន្ទាន់ពីរដ្ឋបាលចំណីអាហារនិងឪសថអាមេរិក ក៏ដូចជានិយតករផ្សេងទៀតនៅជុំវិញពិភពលោក។ លោកបានច្រានចោលរាល់ការលើកឡើងណាមួយដែលថា ក្រុមហ៊ុនកំពុងរងសម្ពាធនយោបាយក្នុងការប្រញាប់ចេញលក់វ៉ាក់សាំង ឱ្យបានមុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិក នៅខែវិច្ឆិកាខាងមុខនេះ។ គាត់និយាយថាក្រុមហ៊ុន Pfizer នឹងមិនដែលស្វែងរកការអនុញ្ញាត ឬយល់ព្រមលើវ៉ាក់សាំង COVID-19 មុនពេលក្រុមហ៊ុនអាចជឿជាក់ថា វាមានសុវត្ថិភាព និងប្រសិទ្ធភាពនោះទេ៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: