ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ្នកដំណើរម្នាក់បើកទ្វារអាសន្នយន្តហោះមកដើរលេងលើស្លាបយន្តហោះយ៉ាងរំភើយ ព្រោះអង្គុយរង់ចាំនៅខាងក្នុងក្តៅពេក (មានវីដេអូ)

    BY autoadmin September 7, 2020
    អ្នកដំណើរម្នាក់បើកទ្វារអាសន្នយន្តហោះមកដើរលេងលើស្លាបយន្តហោះយ៉ាងរំភើយ ព្រោះអង្គុយរង់ចាំនៅខាងក្នុងក្តៅពេក (មានវីដេអូ)

    អ៊ុយក្រែន៖ ស្ត្រីជាអ្នកដំណើរម្នាក់ត្រូវបានគេប្រទះឃើញបើកទ្វារអាសន្ននៅលើយន្តហោះដើម្បីមកដើរលេងនៅលើស្លាបយន្តហោះយ៉ាងរំភើយ ព្រោះតែគាត់មានអារម្មណ៍ថា ក្តៅស្អុះស្អាប់ខ្លាំងពេកក្នុងអំឡុងពេលអង្គុយរង់ចាំនៅក្នុងយន្តហោះ។ បើយោងតាមសារព័ត៌មាន World of Buzz បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងប្រឈានយន្តហោះ Boryspil ក្នុងទីក្រុងគាវ ប្រទេសអ៊ុយក្រែន ហើយយន្តហោះដឹកអ្នកដំណើរនេះជាយន្តហោះប្រភេទ Boeing 737-86N ទើបហោះមកពីប្រទេសតួគី។ ក្នុងអំឡុងពេលចុះចតក្នុងព្រលានយន្តហោះខាងលើនេះ អ្នកដំណើរជាច្រើនបានដើរចេញពីយន្តហោះ ខណៈមានអ្នកដំណើរម្នាក់ជាស្រ្តីមានកូន ២ នាក់មិនបានចុះពីយន្តហោះឡើយ ទំនងជាគាត់ត្រូវអង្គុយរង់ចាំហោះហើរបន្តទៅកាន់កន្លែងមួយផ្សេងទៀត។

    ក្នុងអំឡុងពេលអង្គុយរង់ចាំនោះស្រាប់អ្នកដំណើររូបនេះបានបើកទ្វារចេញពេលមានអាសន្នមកដើរលេងលើស្លាបយន្តហោះយ៉ាងរំភើយ ហើយនៅពេលដែលសន្តិសុខឃាត់ខ្លួននិងសាកសួរ គាត់បានឆ្លើយថា អង្គុយនៅខាងក្នុងក្តៅពេកទើបគាត់ចេញមកដើរលំហែបន្តិច។ យ៉ាងណាក្តី សកម្មភាពនេះត្រូវបានចាត់ទុកថា ជាការប្រព្រឹត្តផ្ទុយនឹងបទបញ្ជារនៃហោះហើរ ព្រោះទ្វារចេញពេលមានអាសន្នមិនមែនចេះតែបើកបានដោយសេរីនោះទេ ប្រសិនបើគ្មានហេតុការណ៍បន្ទាន់ណាមួយកើតឡើង។ នៅចំពោះមុខស្ថានភាពនេះស្រ្តីអ្នកដំណើរខាងលើនេះត្រូវបានក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិអ៊ុយក្រែនសម្រេចពិន័យជាប្រាក់មួយចំនួន និងដាក់បញ្ចូលឈ្មោះគាត់ក្នុងបញ្ជីខ្មៅនៃការហោះហើរទៀតផង។ លោកអ្នកអាចទស្សនាសកម្មភាពនេះដូចក្នុងវីដេអូខាងក្រោម៖

    អត្ថបទ៖ភក្តី

    ប្រភព៖ World of Buzz

    Share This Post: