ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ខឹងកាត់សក់ឱ្យមិនស្អាតត្រូវចិត្ត ស្ត្រីដៃឆៅចាក់សម្លាប់លោកយាយជាជាងកាត់សក់ ឱ្យដេកស្លាប់ក្នុងថ្លុកឈាម

    BY autoadmin September 5, 2020
    ខឹងកាត់សក់ឱ្យមិនស្អាតត្រូវចិត្ត ស្ត្រីដៃឆៅចាក់សម្លាប់លោកយាយជាជាងកាត់សក់ ឱ្យដេកស្លាប់ក្នុងថ្លុកឈាម

    ស្ត្រីវ័យ ២២ឆ្នាំម្នាក់ ត្រូវបានគេចាប់ខ្លួនកាលពីម្សិលមិញនេះ បន្ទាប់ពីនាងបានសម្លាប់ស្ត្រីជាជាងកាត់សក់វ័យចំណាស់ម្នាក់ ដោយសារតែគាត់កាត់សក់ឱ្យនាងមិនស្អាត។ ស្រីជាជនដៃដល់មានឈ្មោះថា Araya Sra-On កំពុងប្រឈមមុខនឹងបទឃាតកម្មដោយចេតនា និងប្លន់យកទ្រព្យសម្បត្តិ ពីព្រោះស្ត្រីដៃដល់ក៏បានលួចគ្រឿងអលង្ការពីខ្លួនស្ត្រីចំណាស់ផងដែរ។ ប៉ូលីសបាននិយាយថា Araya Sra-On បានសារភាពថា នាងបានសម្លាប់លោកយាយ Banyat Kanthong អាយុ ៧៤ឆ្នាំ នៅឯហាងរបស់គាត់នៅស្រុក Phitsanulok ដោយសារគាត់កាត់សក់ឱ្យមិនស្អាតដូចចិត្ត។

    សពរបស់លោកយាយ Banyat Kanthong ត្រូវបានរកឃើញនៅក្នុងបន្ទប់ក្នុងហាង ដោយកូនប្រសារអាយុ ៤៦ឆ្នាំ របស់គាត់ឈ្មោះថា Manat Kanthongchuchok ។ ប៉ូលីសបាននិយាយថា សាកសពស្ត្រីរងគ្រោះពោរពេញដោយឈាម ហើយ-ក របស់គាត់មានស្នាមចាក់ជ្រៅដល់ទៅ ១៥ សង់ទីម៉ែត្រ។ ប៉ូលីសបាននិយាយថា ខ្សែក ខ្សែដៃ និងចិញ្ចៀន បានបាត់ពីខ្លួនគាត់ផងដែរ។ យោងតាមកាមេរ៉ាសុវត្ថិភាពបានបង្ហាញថា មានស្ត្រីម្នាក់បានដើរចូលទៅក្នុងហាង ហើយឈ្លោះប្រកែកជាមួយលោកយាយ Banyat ។ ស្ត្រីនោះបានចាកចេញ ហើយបានជិះម៉ូតូពណ៌ក្រហមចេញទៅបាត់។ ខណៈពេលនេះប៉ូលីសកំពុងប្រមូលភ័ស្តុតាង និងស៊ើបអង្កេតបន្ថែមទៀត៕

    អត្ថបទ៖ លីដា
    ប្រភព៖ The Pattaya News

    Share This Post: