ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អាជ្ញាធរថៃចាប់ខ្លួនពលករកម្ពុជា ១៣នាក់ ព្យាយាមឆ្លងដែនខុសច្បាប់ត្រលប់មកប្រទេសកម្ពុជាវិញ ដោយសារខ្លាចឆ្លងជំងឺកូវីដ១៩ នៅថៃ

    BY autoadmin September 7, 2020
    អាជ្ញាធរថៃចាប់ខ្លួនពលករកម្ពុជា ១៣នាក់ ព្យាយាមឆ្លងដែនខុសច្បាប់ត្រលប់មកប្រទេសកម្ពុជាវិញ ដោយសារខ្លាចឆ្លងជំងឺកូវីដ១៩ នៅថៃ

    ថៃ៖ យោងតាមសារព័ត៌មាន Bangkok Post បានរាយករណ៍ថា មានពលករជនជាតិកម្ពុជាចំនួន ១៣ រូបត្រូវបានចាប់ខ្លួននៅឯច្រកព្រំដែនបន្ទាប់ពីពួកគេព្យាយាមឆ្លងដែនពីប្រទេសថៃត្រលប់មកកាន់កម្ពុជាវិញ កាលពីថ្ងៃអាទិត្យ ទី០៦ ខែកញ្ញា ឆ្នាំ២០២០។ ប្រភពខាងលើបានបន្តថា ការចាប់ខ្លួននេះត្រូវបានធ្វើឡើងនៅច្រកព្រំដែនក្នុងខេត្តសាកែវប្រទេសថៃ ដែលមានព្រំប្រទល់ជាប់នឹងខេត្តបន្ទាយមានជ័យប្រទេសកម្ពុជា។

    រូបតំណាង

    យ៉ាងណាក្តី បន្ទាប់ពីទីក្រុងបាងកកមានផ្ទុះករណីរាតត្បាតជំងឺកូវីដ ១៩ ដែលជារលកទី ២ នោះ ពលករទាំងអស់នេះក៏មានការភ័យខ្លាចហើយក៏នាំគ្នាត្រលប់មកកាន់ប្រទេសកម្ពុជាវិញ។ ក្នុងដំណើរវិលត្រលប់មកកាន់ប្រទេសកំណើតវិញនេះ ពួកគេបានចែកគ្នាជា ៣ក្រុម ហើយពួកគេបានព្យាយាមដើរគេចចេញពីច្រកដែលមានការត្រួតពិនិត្យ ទើបត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនតែម្តង។ សូមបញ្ជាក់ជូនថា ករណីនេះមិនមែនជារឿងថ្មីឡើយ ព្រោះកន្លងមកមានពលរដ្ឋកម្ពុជាជាច្រើននាក់ដែលបានចូលទៅក្នុងប្រទេសថៃដោយខុសច្បាប់ ហើយត្រូវអាជ្ញាធរចាប់ខ្លួននិងបញ្ជូនមកប្រទេសកម្ពុជាវិញ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Bangkok Post

    Share This Post: