ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ភ្លើងឆេះព្រៃក្នុងរដ្ឋកាលីហ្វ័រញ៉ានៅតែបន្ដឆាបឆេះរាប់សប្ដាហ៍មកហើយ ដែលបណ្ដាលឱ្យមនុស្ស ៨នាក់ស្លាប់ និងការជម្លៀសជាបន្ដបន្ទាប់

    BY autoadmin September 7, 2020
    ភ្លើងឆេះព្រៃក្នុងរដ្ឋកាលីហ្វ័រញ៉ានៅតែបន្ដឆាបឆេះរាប់សប្ដាហ៍មកហើយ ដែលបណ្ដាលឱ្យមនុស្ស ៨នាក់ស្លាប់ និងការជម្លៀសជាបន្ដបន្ទាប់

    មនុស្សជាង ២០០នាក់ ត្រូវជម្លៀសតាមឧទ្ធម្ភាគចក្រ និងប្រមាណ ២០នាក់ ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីមានអគ្គិភ័យបានឆាប់ឆេះព្រៃនៅរដ្ឋ California ក្នុងល្បឿនយ៉ាងលឿនមួយ ដែលបានកាត់ផ្ដាច់ផ្លូវចេញចូលតែមួយគត់នៅអាងទឹក Mammoth Pool Reservoir ដែលជាទីតាំងកម្សាន្តដ៏ល្បីនៅក្នុងឧទ្យានជាតិ Sierra ។ អគ្គិភ័យបានចាប់ផ្ដើមឆាប់ឆេះតាំងតែពីថ្ងៃសុក្រ ហើយវាបានបន្ដឆាបឆេះក្នុងផ្ទៃដី ១៨,២១០ហិចតា ធ្វើឱ្យមានការកាត់ផ្ដាច់ផ្លូវ និងការជម្លៀស។

    បើយោងតាមនាយកដ្ឋានការពារព្រៃឈើនិងពន្លត់អគ្គីភ័យរដ្ឋ California បាននិយាយថា ក្រុមពន្លត់អគ្គីភ័យជិត ១៥,០០០នាក់ កំពុងធ្វើការប្រយុទ្ធនឹងអគ្គិភ័យរាប់សិបកន្លែងនៅទូទាំងរដ្ឋ ហើយក្នុងរយៈពេល ៣សប្ដាហ៍ កន្លងមកនេះមានមនុស្សចំនួន ៨នាក់ បានស្លាប់ និង រចនាសម្ព័ន្ធជាង ៣,៣០០ កន្លែងត្រូវបានបំផ្លាញ។ រលកកម្ដៅដ៏គ្រោះថ្នាក់មួយកំពុងគ្របដណ្ដប់ភាគខាងលិចសហរដ្ឋអាមេរិករហូតដល់ចុងសប្តាហ៍ ហើយទីតាំងជាច្រើននៅក្នុងរដ្ឋ California បានកត់ត្រាសីតុណ្ហភាពខ្ពស់បំផុតកាលពីថ្ងៃសៅរ៍ ហើយអាជ្ញាធរក៏បានព្រមានដែរថា រលកកម្ដៅកំពុងធ្វើឱ្យអគ្គិភ័យកាន់តែអាក្រក់៕

    អត្ថបទ៖ លីដា
    ប្រភព៖ Channel News Asia

    Share This Post: