ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រទេសចិនជោគជ័យលើការបាញ់បង្ហោះយានដែលអាចប្រើឡើងវិញបាន ទៅក្នុងគន្លងវិថីរយៈពេល ២ថ្ងៃ មុនចុះចតមកផែនដីវិញ

    BY autoadmin September 7, 2020
    ប្រទេសចិនជោគជ័យលើការបាញ់បង្ហោះយានដែលអាចប្រើឡើងវិញបាន ទៅក្នុងគន្លងវិថីរយៈពេល ២ថ្ងៃ មុនចុះចតមកផែនដីវិញ

    រដ្ឋាភិបាលចិនបានប្រកាសថា យានអវកាសដែលអាចប្រើឡើងវិញបានលើកដំបូងរបស់ខ្លួន បានចុះចតកាលពីថ្ងៃអាទិត្យ បន្ទាប់ពីរយៈពេល ២ថ្ងៃ នៅក្នុងគន្លងតារាវិថី ដែលលទ្ធផលនេះអាចជាជំហានឆ្ពោះទៅរកការហោះហើរអវកាសដែលមានតម្លៃទាបនៅពេលអនាគត។ កម្មវិធីអវកាសដែលដំណើរការដោយយោធាចិន បានចេញផ្សាយព័ត៌មានលម្អិតមួយចំនួននៃយានដែលត្រូវបានបាញ់បង្ហោះនៅថ្ងៃសុក្រ បាញ់បងហោះដោយរ៉ុក្កែត Long March 2F ពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquan នៅភាគពាយព្យនៃប្រទេសចិន។

    ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមិនទាន់បានផ្សព្វផ្សាយរូបថតណាមួយរបស់យាននោះនៅឡើយទេ ចំណែកទំហំ និងរូបរាងរបស់យានក៏នៅមិនច្បាស់ដែរ។ ប៉ុន្តែយ៉ាងណាការហោះហើរនេះគឺជារបកគំហើញដ៏សំខាន់មួយ នៅក្នុងការស្រាវជ្រាវរបស់ចិនលើយានអវកាសដែលអាចប្រើឡើងវិញបាន ដែលជាមធ្យោបាយងាយស្រួល និងមានតម្លៃថោក។ គួរឱ្យដឹងដែរថា ប្រទេសចិនបានបាញ់បង្ហោះអវកាសយានិកដំបូងរបស់ខ្លួនចូលទៅក្នុងតារាវិថីក្នុងឆ្នាំ២០០៣ ហើយបានបើកដំណើរការស្ថានីយអវកាសមួយ។ កាលពីឆ្នាំមុនវាបានក្លាយជាប្រទេសដំបូងបង្អស់ ដែលបានចុះចតរ៉ូបូត Rover នៅផ្នែកឆ្ងាយជាងគេរបស់ឋានព្រះច័ន្ទ ដែលមិនធ្លាប់មានយានណាទៅដល់ (Far side of the Moon)៕

    អត្ថបទ៖ លីដា
    ប្រភព៖ Bloomberg

    Share This Post: