ខ្មែរណូត

ស្វែងរក

  • PR

    មួយបទនេះប្រណីតគ្រប់យ៉ាង! “ភ្ជុំបិណ្ឌដល់ហើយ’’ ពីកំពូលតារាចម្រៀង សិរីមន្ត និង សុគន្ធកញ្ញា ទស្សនាហើយរំជួលអារម្មណ៍

    BY Khmernote Media September 7, 2020
    មួយបទនេះប្រណីតគ្រប់យ៉ាង! “ភ្ជុំបិណ្ឌដល់ហើយ’’ ពីកំពូលតារាចម្រៀង សិរីមន្ត និង សុគន្ធកញ្ញា ទស្សនាហើយរំជួលអារម្មណ៍

    មុននេះបន្តិចផេកហ្វេកបុក និងឆាណែលយូធូបផ្លូវកា របស់ក្រុមហ៊ុនផលិតបទចម្រៀងធំជាងគេនៅ កម្ពុជា បានចេញវីដេអូបទចម្រៀងមួយបទដែលមានចំណងជើងថា “ភ្ជុំបិណ្ឌដល់ហើយ’’ បងស្រាយ ដោយកំពូលតារាចម្រៀង លោក ខេមរៈ សិរីមន្ត និង អ្នកនាង ឱក សុគន្ធកញ្ញា។

    សម្លឹងមើលទៅការតុបតែងខ្លួនយ៉ាងសមសួនតាមបែបប្រពៃណីខ្មែរ រួមជាមួយការរៀបចំយ៉ាង ប្រណីតនៅក្នុងបទចម្រៀងមួយនេះ គឺជាអ្វីដែលទាក់ភ្នែកខ្លាំងបំផុតដែលខុសប្លែកពីបទដ៏ទៃ។ លើសពីនេះទៅទៀត គឺសំឡេងដ៏ពីរោះរណ្តំរងំពីកំពូលតារាចម្រៀងទាំងពីរ បានធ្វើឲ្យចម្រៀងមួយ បទនេះមានអត្ថរសខ្លាំង បូកផ្សំនិងការតាក់តែងទំនុកច្រៀងដ៏ល្អឥតខ្ចោះ ក្រោមទឹកដៃនិពន្ធពី ឯកឧត្តម ហ៊ុន ហេង ។

    ពិតជាអាចនិយាយបានថាបទចម្រៀងមួយបទនេះ គឺពិតជាប្រណីតត្រូវចំប្រពៃណីខ្មែរដ៏ស្រស់ផូផង់ របស់យើង ស្តាប់ហើយចង់ស្តាប់ទៀត ទស្សនាហើយចង់ទស្សនាទៀត៕

    សូមប្រិយមិត្តស្តាប់កំសាន្តទាំងអស់គ្នា៖

    Share This Post: