ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រុមហ៊ុន Amazon ហាមឃាត់មិនឱ្យមានការលក់គ្រាប់ពូជ ឬរុក្ខជាតិមកពីបរទេស ទៅសហរដ្ឋអាមេរិកនោះទេ

    BY autoadmin September 7, 2020
    ក្រុមហ៊ុន Amazon ហាមឃាត់មិនឱ្យមានការលក់គ្រាប់ពូជ ឬរុក្ខជាតិមកពីបរទេស ទៅសហរដ្ឋអាមេរិកនោះទេ

    យោងតាមកាសែត Wall Street Journal បានដឹងថា ក្រុមហ៊ុន Amazon បានហាមឃាត់រាល់ការលក់រុក្ខជាតិ និងគ្រាប់ធញ្ញជាតិពីបរទេស នៅសហរដ្ឋអាមេរិក មិនថាពួកគេនាំចូលឬលក់នៅក្នុងស្រុក ដោយប្រជាជនដែលមិនមែនជនជាតិអាមេរិកក៏ដោយ។ វាជាកិច្ចខិតខំប្រឹងប្រែងថ្មីមួយរបស់ Amazon ដើម្បីការពារអតិថិជន និងបង្កើនបទពិសោធន៍របស់អតិថិជន នេះបើយោងតាមអ៊ីមែលគោលការណ៍ថ្មី ដែលផ្ញើទៅអ្នកលក់របស់ Amazon ។ អ្នកតំណាងរបស់ក្រុមហ៊ុន Amazon បានបញ្ជាក់ពីការផ្លាស់ប្តូរនេះ ហើយអ្នកលក់ដែលល្មើសអាចជាប់ពិន័យ ឬឈានដល់ការលុបគណនីចោលផងដែរ។

    ជនជាតិអាមេរិករាប់ម៉ឺននាក់បានទទួលគ្រាប់ពូជអាថ៌កំបាំងក្នុងប៉ុន្មានខែកន្លងមកនេះ ហើយភាគច្រើនត្រូវបានគេដាក់ស្លាកថា មកពីប្រទេសចិន ហើយជារឿយៗត្រូវបានគេដាក់ស្លាកក្លែងក្លាយថាជាផលិតផលមួយផ្សេងទៀត។ យ៉ាងហោចណាស់ពួកគេមួយចំនួនអាចបង្កគ្រោះថ្នាក់ដល់វិស័យកសិកម្ម ដែលរួមមានស្មៅរំខាន ជំងឺរុក្ខជាតិ និងសត្វល្អិត។ ការបង្រ្កាបរបស់ក្រុមហ៊ុន Amazon មិនអាចទប់ទល់បានចំនួនច្រើនទេ ប្រសិនបើអ្នកផ្ញើគ្រាប់ពូជនឹងប្រើសេវាកម្មផ្សេងទៀត។ ទោះយ៉ាងនេះក្តី នេះឆ្លុះបញ្ចាំងពីការឆ្លើយតបកាន់តែសកម្មរបស់ក្រុមហ៊ុនចំពោះផលិតផល និងការបញ្ជាទិញ ដែលគួរធុញទ្រាន់។ ក្រុមហ៊ុនមិនចង់ទទួលខុសត្រូវចំពោះការដឹកជញ្ជូនដែលមានបញ្ហានោះទេ ហើយសុខចិត្តខាតក៏មិនព្រមឱ្យមានហានិភ័យដែរ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Engadget

    Share This Post: