ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អាជ្ញាធរឥណ្ឌូនេស៊ីដាក់ទណ្ឌកម្មពលរដ្ឋ ដែលមិនព្រមពាក់ម៉ាស់ ឲ្យទៅអង្គុយមុខផ្នូរអ្នកស្លាប់ដោយជំងឺកូវីដ១៩ ទាំងកណ្តាលយប់នៅកន្លែងបញ្ចុះសព (មានវីដេអូ)

    BY autoadmin September 11, 2020
    អាជ្ញាធរឥណ្ឌូនេស៊ីដាក់ទណ្ឌកម្មពលរដ្ឋ ដែលមិនព្រមពាក់ម៉ាស់ ឲ្យទៅអង្គុយមុខផ្នូរអ្នកស្លាប់ដោយជំងឺកូវីដ១៩ ទាំងកណ្តាលយប់នៅកន្លែងបញ្ចុះសព (មានវីដេអូ)

    ឥណ្ឌូនេស៊ី៖ ពលរដ្ឋមួយចំនួននៅតែមិនព្រមពាក់ម៉ាស់បើទោះជាពួកដឹងថា ការពាក់ម៉ាស់នៅទីសាធារណៈគឺជារឿងចាំបាច់បំផុតដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ ១៩ ហើយពួកគេមានហេតុផលផ្ទាល់ខ្លួនផ្សេងៗដូចជា ខ្ជិលពាក់ មិនចេះពាក់​ ភ្លេចខ្លួន ឬមិនចង់ចំណាយលុយទិញម៉ាស់ជាដើម។ ដើម្បីជំរុញឲ្យពលរដ្ឋពាក់ម៉ាស់ឲ្យបានខ្ជាប់ខ្ជួន រដ្ឋាភិបាលនៃប្រទេសនីមួយៗបានដាក់ចេញនូវវិធានការជាច្រើនមានទាំងការពិន័យជាប្រាក់ ចាប់ខ្លួន និងដាក់ទណ្ឌកម្មតាមរូបភាពផ្សេងៗតាមភាពជាក់ស្តែង។

    តួយ៉ាងនៅក្នុងប្រទេសឥណ្ឌូនេស៊ីត្រូវបានគេប្រទះឃើញ មានការដាក់ទណ្ឌកម្មប្លែកគេមួយចំពោះពលរដ្ឋណាដែលមិនព្រមពាក់ម៉ាស់គឺអាជ្ញាធរបានចាប់ខ្លួនពលរដ្ឋទាំងនោះឲ្យទៅអង្គុយគោរពសាកសពអ្នកស្លាប់ដោយជំងឺកូវីដ ១៩ នៅកន្លែងបញ្ចុះសាកសពតែម្តង ដើម្បីឲ្យពួកគេមានអារម្មណ៍ខ្លាចថា បើពួកគេមិនពាក់ម៉ាស់ទេពួកគេអាចស្លាប់ដូចសាកសពទាំងនេះដែរ។

    បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World of Buzz បានបញ្ជាក់ថា ការដាក់ទណ្ឌកម្មខាងលើនេះត្រូវបានអនុវត្តនៅតំបន់ភាគខាងលិចនៃកោះចារ៉ា ប្រទេសឥណ្ឌូនេស៊ី ហើយអ្នកដែលត្រូវទទួលទណ្ឌកម្មនោះមានចំនួនសរុប ៥៤ នាក់ ដោយពួកគេត្រូវអង្គុយនៅពីមុខផ្នូរខ្មោចម្នាក់ៗមួយពីម៉ោង ១១ : ៣០ យប់ រហូតដល់ម៉ោង ១២ : ១៥ នាទីពាក់កណ្តាលអាធ្រាត ហើយក្នុងអំឡុងពេលអង្គុយនោះពួកគេតម្រូវឲ្យសូត្រធម៌ឧទ្ទិសដល់វិញ្ញាណក្ខន្ធសាកសពទាំងអស់នោះទៀតផង។ ប្រភពខាងលើបានបន្តថា កន្លងមកអាជ្ញាធរខាងលើនេះធ្លាប់ដាក់ទណ្ឌកម្មដោយចាប់យកជនណាដែលមិនព្រមពាក់ម៉ាស់ឲ្យទៅដេកនៅក្នុងមឈូសមែនទែនទៀតផង ហើយប្រាប់ពួកគេថា បើមិនព្រមពាក់ម៉ាស់ទេពួកគេនឹងត្រូវមកដេកក្នុងមឈូសនេះជារៀងរហូតហើយ៕

    អត្ថបទ៖ភក្តី

    ប្រភព៖World of Buzz

    Share This Post: