ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    “Mulan” ខ្សែរឿងបុរាណចិនកំពុងល្បីខ្លាំងនៅតាមបណ្តាប្រទេសជាច្រើន តែពលរដ្ឋហុងកុងបែរនាំគ្នាប្រឆាំងនឹងរឿងនេះយ៉ាងខ្លាំង ព្រោះតែហេតុផលចម្បងមួយនេះ

    BY autoadmin September 10, 2020
    “Mulan” ខ្សែរឿងបុរាណចិនកំពុងល្បីខ្លាំងនៅតាមបណ្តាប្រទេសជាច្រើន តែពលរដ្ឋហុងកុងបែរនាំគ្នាប្រឆាំងនឹងរឿងនេះយ៉ាងខ្លាំង ព្រោះតែហេតុផលចម្បងមួយនេះ

    ហុងកុង៖ ខ្សែភាពយន្តបុរាណចិនរឿង “Mulan” កំពុងត្រូវបានចាក់បញ្ចាំងតាមរោងកុនជាច្រើននៅតាមបណ្តាប្រទេសក្នុងតំបន់អាស៊ី ហើយរឿងដែលមានលក្ខណៈបែបបុរាណចិនមួយនេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកទស្សនា ដោយពួកគេបានសរសើរមិនដាច់ពីមាត់ថា រឿងនេះពិតជាល្អមើលនិងបង្កប់នូវអត្ថន័យអប់រំយ៉ាងជ្រាលជ្រៅទៀតផង។ បើទោះជាយ៉ាងនេះក្តី នៅឯទីក្រុងហុងកុងឯណោះវិញ ខ្សែភាពយន្តមួយនេះត្រូវបានក្រុមបាតុករហុងកុងនាំគ្នាធ្វើពហិការមិនទស្សនានិងប្រឆាំងយ៉ាងខ្លាំងមិនឲ្យមានការចាក់បញ្ចាំងរឿងនេះនៅតាមរោងកុនក្នុងក្រុងហុងកុងទៀតផង។

    បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World of Buzz បានឲ្យដឹងថា មូលហេតុចម្បងមួយដែលក្រុមបាតុករហុងកុងនាំគ្នាប្រឆាំងនឹងខ្សែភាពយន្តមួយនេះ ក៏ព្រោះតែតួអង្គសំខាន់សម្តែងនៅក្នុងរឿងនេះបានបង្ហាញគំនិតគាំទ្រប៉ូលិសហុងកុងជាសាធារណៈដើម្បីឲ្យមានការបង្ក្រាបចលនាបាតុកម្ម ដែលនាំឱ្យមនុស្សជាច្រើននិយាយថានាងគាំទ្រអំពើព្រៃផ្សៃរបស់ប៉ូលីស។។ សូមបញ្ជាក់ថា តួអង្គស្រីដែលជាតួឯកនៅក្នុងខ្សែភាពយន្តនេះមានឈ្មោះថា Liu Yi Fei អាយុ ៣៣ ឆ្នាំ ជាកូនកាត់អាមេរិក-ចិន តែនាងបានកើតនិងធំដឹងក្តីនៅក្នុងក្រុងវូហានប្រទេសចិន។

    គួររម្លឹកជូនផងដែរថា ពលរដ្ឋហុងកុងជាច្រើននាក់បាននាំគ្នាធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលខ្លួនជុំវិញបញ្ហាផ្លូវច្បាប់មួយចំនួនចាប់តាំងពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ មកម្ល៉េះ ហើយរហូតមកទល់នឹងពេលនេះចលនាបាតុកម្មនៅតែបន្តរីកធំឡើងៗបើទោះជាហុងកុងក៏កំពុងប្រឈមនឹងវិបត្តិជំងឺកូវីដ ១៩ ក្តី ហើយមែនទែនទៅគេអាចមើលឃើញថា ការធ្វើបាតុកម្មរបស់ពលរដ្ឋហុងកុងនៅពេលនេះគឺព្រោះតែពួកគេចង់ទាមទាផ្ដាច់ទឹកដីហុងកុងពីប្រទេសចិនមកធ្វើជាប្រទេសឯករាជ្យដោយខ្លួនឯង៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ World of Buzz 

    Share This Post: