ខ្មែរណូត

ស្វែងរក

  • កីឡា

    គ្រូខាងសាសនាមូស្លីមម្នាក់លើកឡើងថា៖ របួសរបស់ Salah គឺជាការដាក់ទោសពីព្រះជាម្ចាស់ ដោយសារតែ…

    BY Khmernote Media May 31, 2018
    គ្រូខាងសាសនាមូស្លីមម្នាក់លើកឡើងថា៖ របួសរបស់ Salah គឺជាការដាក់ទោសពីព្រះជាម្ចាស់ ដោយសារតែ…

    យោងតាមសម្ដីរបស់លោក Mubarak al-Bathali ដែលជាគ្រូខាងសាសនាអ៊ីស្លាមបាននិយាយថា៖ មូលហេតុដែលខ្សែប្រយុទ្ធ Mo Salah របួសស្មារនៅក្នុងការប្រកួតពានរង្វាន់ UEFA Champion League វគ្គផ្ដាច់ព្រ័ត្រនោះគឺ Salah ត្រូវព្រះជាម្ចាស់ដាក់ទោស ក្រោយពេល Salah បញ្ចប់ពិធីអធិដ្ឋាន Ramadan លឿនពេក។

    កាលពីថ្ងៃប្រកួតពានរង្វាន់ UEFA Champion League វគ្គផ្ដាច់ព្រ័ត្រខ្សែប្រយុទ្ធ Mohamed Salah បានប៉ះទង្គិចជាមួយនឹងខ្សែការពារ Sergio Ramos ធ្វើអោយរូបគេរងរបួសស្មារធ្ងន់ធ្ងរ។ នៅក្នុងថ្ងៃបន្ទាប់លោក Mubarak al-Bathali បានលើកឡើងថា៖ របួសនេះគឺជាការដាក់ទោសពីព្រះជាម្ចាស់ ចំពោះការបញ្ចប់ការអធិដ្ឋាន Ramadan និងបញ្ចប់ការបរិភោគអាហារលឿនពេកមុនការប្រកួតក្នុងខែដ៏ពិសដ្ឋរបស់សាសនាអ៊ីស្លាម។

    លោក Mubarak al-Bathali បានលើកឡើងថា៖ ការបញ្ចប់ការអធិដ្ឋាន Ramadan ហើយបរិភោគអាហារលឿនពេកមិនមែនជាការដោះស្រាយស្របច្បាប់របស់សាសនាឡើយ Salah គាត់កំពុងមានបាប។ ប្រសិនបើនៅក្នុងថ្ងៃប្រកួតនោះគាត់មិនបញ្ចប់លឿនទេ នោះគាត់ក៏មិនទទួលទោសពីព្រះជាម្ចាស់ដែរ។ Salah គាត់បានផ្ដល់ដំបូន្មានមិនល្អមួយ ហើយជាអកុសលគាត់ទទួលទោសបែបនេះ។ របួសរបស់ខ្សែប្រយុទ្ធ Mo Salah អាចធ្វើអោយប៉ះពាល់ដល់ក្រុមជម្រើសជាតិអេស្ស៊ីប បន្ទាប់ពីគ្រូពេទ្យបានប្រាប់ថារបួសរបស់ Salah អាចនឹងអវត្តមាននៅក្នុងការប្រកួតពានរង្វាន់ Fifa World Cup នៅក្នុងប្រទេសរុស្សីដែលធ្វើឡើងនៅក្នុងថ្ងៃទី 14 ខែមិថុនា ខាងមុខនេះ។

    បុត្រ

    ប្រភព៖​ Dailymail 

    Share This Post:
    MPO4D jitutoto mpo4d Mpoplay