ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោក David Beckham និងភរិយា ត្រូវបានគេរាយការណ៍ថា ធ្លាប់បានឆ្លងជំងឺកូវីដ១៩ បន្ទាប់ពីចូលរួមពិធីជប់លៀងនៅក្រុង Los Angeles សហរដ្ឋអាមេរិក

    BY autoadmin September 8, 2020
    លោក David Beckham និងភរិយា ត្រូវបានគេរាយការណ៍ថា ធ្លាប់បានឆ្លងជំងឺកូវីដ១៩ បន្ទាប់ពីចូលរួមពិធីជប់លៀងនៅក្រុង Los Angeles សហរដ្ឋអាមេរិក

    ប្រភពជាច្រើនកំពុងផ្សព្វផ្សាយថា លោកស្រី Victoria Beckham និងលោក David Beckham បានឆ្លងជំងឺ COVID-19 កាលពីដើមឆ្នាំ២០២០នេះ បន្ទាប់ពីពួកគេបានចូលរួមពិធីជប់លៀងនៅក្រុង Los Angeles សហរដ្ឋអាមេរិក។ យោងតាមកាសែត The Sun បានឱ្យដឹងថា ប្តីប្រពន្ធទាំង២ និងសាច់ញាតិ មិត្តភក្តិ និងបុគ្គលិករបស់ពួកគេមួយចំនួន បានឆ្លងជាមួយជំងឺ COVID-19 ប៉ុន្តែបានសម្រេចចិត្តរក្សាវាជាការសម្ងាត់។

    ប្រភពដដែលនិយាយថា ក្រុមគ្រួសារពួកគាត់បានធ្លាក់ខ្លួនឈឺកាលពីខែមីនា នៅពេលដែលប្តីប្រពន្ធទាំង២ បានជិះយន្តហោះទៅសហរដ្ឋអាមេរិក ដើម្បីចូលរួមបំពេញភារកិច្ចនៅក្លឹបបាល់ទាត់របស់គាត់គឺ Inter Miami ។ ប្រភពមួយបានប្រាប់ថា អ្នកទាំង២ បានចូលរួមពិធីជប់លៀងជាច្រើននៅ Los Angeles ដែលនាំឱ្យពួកគេបានឆ្លងជំងឺនេះ ហើយបន្ទាប់មកពួកគេបានហោះហើរត្រឡប់ទៅចក្រភពអង់គ្លេសវិញ។

    ក្រុមគ្រួសារនេះក៏បានធ្វើពិធីខួបកំណើតគម្រប់អាយុ ២១ឆ្នាំ ឱ្យកូនប្រុសរបស់ពួកគេ នៅថ្ងៃទី០៦ ខែមីនា នៅផ្ទះរបស់ពួកគេនៅ Cotswolds ដែលមានការចូលរួមពីសំណាក់តារាល្បីជាច្រើនរួមមាន Emma Bunton និង Stormzy ។ យ៉ាងណាក៏ដោយគ្រួសារ Beckhams មិនទាន់បានធ្វើសេចក្តីថ្លែងការណ៍ទាក់ទងនឹងជំងឺ COVID-19 នេះនៅឡើយទេ៕

    អត្ថបទ៖ លីដា
    ប្រភព៖ The Telegraph

    Share This Post: