លោក Yoshihide Suga ត្រូវបានគេមើលឃើញថា មានសំឡេងគាំទ្រឱ្យលោកធ្វើជានាយករដ្ឋមន្ត្រីជប៉ុនច្រើនជាងគេ នៅក្នុងចំណោមពលរដ្ឋ
យោងតាមការស្ទង់មតិដែលចេញផ្សាយដោយកាសែត Mainichi Shimbun ប្រចាំថ្ងៃបានឱ្យដឹងថា អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុនលោក Yoshihide Suga គឺជាបុគ្គលមានអ្នកបោះឆ្នោតឱ្យច្រើនជាងគេ នៅក្នុងការប្រជែងធ្វើជាអ្នកស្នងតំណែងនាយករដ្ឋមន្ត្រីជប៉ុនតពីលោក ស៊ីនហ្សូ អាបេ ។ លោក Yoshihide Suga ទទួលបានសំឡេងប្រហែល ៤៤% នៃអ្នកឆ្លើយសំណួរដែលបានសួរថា តើអ្នកណាដែលពួកគេនឹងជ្រើសរើសជាអ្នកស្នងតំណែងរបស់លោកអាបេ? ខណៈ ៣៦% ទៀតពេញចិត្តចំពោះអតីតរដ្ឋមន្រ្តីក្រសួងការពារជាតិលោក Shigeru Ishiba ។

ដូច្នេះគឺលោក Yoshihide Suga មានសំឡេងឈានដាច់គេ ក្នុងចំណោមអ្នកគាំទ្រគណបក្សប្រជាធិបតេយ្យសេរី (LDP) ។ ការស្ទង់មតិនេះធ្វើឡើងដោយកាសែត និងមជ្ឈមណ្ឌលស្រាវជ្រាវស្ទង់មតិសង្គម គឺជាការបង្ហាញចុងក្រោយបំផុតដើម្បីបង្ហាញប្រធានលេខាធិការខុទ្ទកាល័យថា ជាបេក្ខជនដែលមានប្រជាប្រិយបំផុតក្នុងចំណោមអ្នកបោះឆ្នោតសាមញ្ញ។ ការបោះឆ្នោតជ្រើសរើសមេដឹកនាំ LDP នឹងត្រូវធ្វើឡើងនៅថ្ងៃទី១៤ ខែកញ្ញា ដោយមានសមាជិកសភារបស់បក្ស LDP និងតំណាងគណបក្សតំបន់ចូលរួមបោះឆ្នោត។ អ្នកឈ្នះត្រូវបានគេធានាថា នឹងក្លាយជានាយករដ្ឋមន្រ្តីដោយសារតែ LDP មានសមាជិកច្រើននៅក្នុងសភា៕


អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ