ខ្មែរណូត

ស្វែងរក

  • កីឡា

    ឃ្លាចុងក្រោយ ដែលលោក Zidane បាននិយាយមុនចាកចេញធ្វើឲ្យប្រធានក្លឹប Real Madrid ធ្វើឲ្យអ្នកគាំទ្រ Real Madrid ទាំងអស់ស្រក់ទឹកភ្នែកគ្រប់គ្នា

    BY Khmernote Media June 1, 2018
    ឃ្លាចុងក្រោយ ដែលលោក Zidane បាននិយាយមុនចាកចេញធ្វើឲ្យប្រធានក្លឹប Real Madrid ធ្វើឲ្យអ្នកគាំទ្រ Real Madrid ទាំងអស់ស្រក់ទឹកភ្នែកគ្រប់គ្នា

    ក្លឹបអធិរាជសរ Real Madrid មានការរន្ធត់ចិត្តយ៉ាងខ្លាំងក្រោយពេលលោក Zinedine Zidane ប្រកាសលាលែងពីដំណែងនិងចាកចេញពីក្លឹបអធិរាជសរ Real Madrid កាលពីម្សិលមិញ។

    នៅក្នុងសន្និសីទកាសែតដែលធ្វើឡើងដោយមិនបានត្រៀមទុកមុនរបស់លោក Zinedine Zidane ជាមួយនឹងក្លឹបអធិរាជសរ Real Madrid នោះធ្វើអោយអ្នកគាំទ្រក្លឹបអធិរាជសរ Real Madrid រន្ធត់ចិត្តយ៉ាងខ្លាំងចំពោះការចាកចេញរបស់ Zidane។

    នៅក្នុងសន្និសីទកាសែតនោះលោក Zinedine Zidane បាននិយាយទៅតាមអ្នកសារពត៌មានថា៖ អ្វីគ្រប់យ៉ាងត្រូវតែមានការផ្លាស់ប្ដូរ នោះហើយជាមូលហេតុដែលខ្ញុំបានសំរេចចិត្តចាកចេញពីក្លឹប។ ខ្ញុំស្រលាញ់ Real Madrid ណាស់។ អ្វីដែលខ្ញុំកំពុងគិតគឺ Real Madrid ត្រូវការបន្ដការឈ្នះ ប៉ុន្ដែខ្ញុំគិតថាវាត្រូវការផ្លាស់ប្ដូរអ្វីថ្មីជាងនេះ ជាពិសេសគឺវិធីសាស្រ្ដការដឹកនាំថ្មី។ ការសម្រេចចិត្តចាកចេញរបស់ខ្ញុំនេះគឺធ្វើដើម្បីអ្នកទាំងអស់គ្នា។

    លោក Zinedine Zidane បានដឹកនាំក្លឹបអធិរាជសរ Real Madrid បានចំនួន 2 រដូវកាលកន្លះ។ នៅក្នុងរយៈពេលដែលលោក Zidane ដឹកនាំក្លឹបអធិរាជសរ Real Madrid លោក Zidane បានជួយក្លឹបអធិរាជសរ Real Madrid ឈ្នះចំនួន 9 ជាពិសេសគឺឈ្នះពានរង្វាន់ UEFA Champion League 3 ឆ្នាំជាប់គ្នា។ លោក Zinedine Zidane ដឹកនាំក្លឹបអធិរាជសរ Real Madrid បានចំនួន 149 ប្រកួតដោយឈ្នះចំនួន 104 ប្រកួត ស្មើ 29 ប្រកួត និងចាញ់ 16 ប្រកួត។

    បុត្រ

    ប្រភព៖ BBC

    Share This Post:
    MPO4D jitutoto mpo4d Mpoplay