ខ្មែរណូត

ស្វែងរក

  • PR

    នេះបានគេថាហៅសំណាងមែន! មិនដែលផឹកសោះ ដាក់មួយស្រាប់តែឈ្នះរង្វាន់តែម្ដង!

    BY Khmernote Media September 11, 2020
    នេះបានគេថាហៅសំណាងមែន! មិនដែលផឹកសោះ ដាក់មួយស្រាប់តែឈ្នះរង្វាន់តែម្ដង!

    ភ្នំពេញ៖ នេះបានចំជាអ្នកសំណាងពិតរបស់គេមែន! មិនដែលទិញពិសារសោះ ដល់ចូលទិញម្ដង បើកឆាច់ស្រាប់តែឈ្នះ 5 លានរៀល រំភើបស្រែកឡើងផ្អើលអស់អ្នកផ្សារ។ ដោយរឿងរ៉ាវដ៏រំភើបនេះ បានកើតឡើងចំពោះបុរសមកពីខេត្ត មកបម្រើការងារជាសន្តិសុខក្នុងផ្សារបឹងត្របែក។

    លោក ឌី វុទ្ធី បាននិយាយទាំងអារម្មណ៍រំភើបរីករាយថា នេះជាលើកទីមួយហើយដែលលោកអ្នកបានឈ្នះរង្វាន់ និងជាលើកដំបូងដែរ បន្ទាប់ពីលោកឡើងមកធ្វើការជាសន្តិសុខនៅភ្នំពេញ ហើយទិញភេសជ្ជៈ M-150 មកពិសា ដើម្បីជំនួយកម្លាំង។ លោកបន្តថា រសជាតិលើកដំបូងនេះ វាពិតជាអស្ចារ្យខ្លាំងណាស់សម្រាប់រូបលោក អារម្មណ៍រំភើបរបស់លោក គឺមិនអាចរកអ្វីមកប្រៀបផ្ទឹមបាននោះទេ។

    លោកថា៖«បងដឹងអត់ រង្វាន់ទឹកប្រាក់ 5 លានរៀល វាស្ទើរតែស្មើនឹងប្រាក់ខែកន្លះឆ្នាំរបស់លោកទៅហើយ។ អារម្មណ៍ខ្ញុំពេលនេះ ពិតជារំភើប និងសប្បាយណាស់។ អ្នកឈ្នះរង្វាន់ 5 លានរៀលពី M-150 រូបនេះ បន្តឲ្យដឹងទៀតថា នៅថ្ងៃដែលលោកឈ្នះរង្វាន់ វាដូចជាមានប្រផ្នូលអ្វីមួយ បណ្ដាលចិត្តឲ្យចង់ទិញភេសជ្ជៈ M-150 មកពិសាអញ្ជឹង! នៅពេលទៅទិញនោះ ឃើញផ្លាករង្វាន់របស់ M-150 ក៏នឹកឃើញចង់ផឹក ពេលបើកធុងទឹកកកភ្លាម ដៃហ្នឹងក៏ លូកទៅចាប់យកដប M-150 ភ្លែត។

    សូមជម្រាបដែលថា ភេសជ្ជៈប៉ូវកម្លាំងនាំមុខគេ M-150 នឹងនៅតែបន្តផ្តល់សំណាងដ៏ច្រើន អតិថិជននឹងឈ្នះប្រាក់លានភ្លាមៗ តាមរយៈការពិសាភេសជ្ជៈរបស់ខ្លួន «រង្វាន់កាន់តែច្រើនកម្លាំងកាន់តែខ្លាំងភ្លាមៗ» ដែលមានរង្វាន់សរុបច្រើនជាង 10,000,000,000 រៀល (ដប់ពាន់លានរៀល) ដោយគ្រាន់តែពិនិត្យក្រោមគម្របដបភេសជ្ជៈប៉ូវកម្លាំង M-150 អ្នកអាចមានសំណាងក្លាយជាអ្នកឈ្នះរង្វាន់ធំដល់ទៅ 50លានរៀល ៕

    Share This Post: