ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សភាអឺរ៉ុបបានព្យួរអ្នកស្រី Aung San Suu Kyi ចេញពីសកម្មភាពរង្វាន់សិទ្ធិមនុស្សរបស់ខ្លួនជាផ្លូវការ

    BY autoadmin September 11, 2020
    សភាអឺរ៉ុបបានព្យួរអ្នកស្រី Aung San Suu Kyi ចេញពីសកម្មភាពរង្វាន់សិទ្ធិមនុស្សរបស់ខ្លួនជាផ្លូវការ

    សភាអឺរ៉ុបបានព្យួរមេដឹកនាំមីយ៉ាន់ម៉ាអ្នកស្រី Aung San Suu Kyi (អ៊ុងសាន ស៊ូជី) ជាផ្លូវការពីសកម្មភាពរង្វាន់សិទ្ធិមនុស្សរបស់ខ្លួន។ សភាអឺរ៉ុបបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការសម្រេចចិត្តនេះគឺជាការឆ្លើយតបទៅនឹងការខកខានរបស់អ្នកស្រី នៅក្នុងការធ្វើសកម្មភាព និងការទទួលស្គាល់ចំពោះបទឧក្រិដ្ឋ ដែលកំពុងកើតមានប្រឆាំងនឹងសហគមន៍រ៉ូហ៊ីងយ៉ា នៅក្នុងប្រទេសមីយ៉ាន់ម៉ា។

    អ្នកស្រី Aung San Suu Kyi បានឈ្នះពានរង្វាន់សាខារ៉ូវ (Sakharov Prize) របស់សភាអឺរ៉ុបក្នុងឆ្នាំ ១៩៩០ ដោយសារការធ្វើបាតុកម្មអហិង្សារបស់អ្នកស្រីដើម្បីលទ្ធិប្រជាធិបតេយ្យ ទោះបីជាអ្នកស្រីត្រូវបានយោធា រដ្ឋាភិបាលឃុំឃាំងក្នុងផ្ទះក៏ដោយ។ ប៉ុន្តែជំហររបស់អ្នកស្រីចំពោះជនជាតិរ៉ូហ៊ីងយ៉ា បានជំរុញឱ្យមានការដកហូតរង្វាន់ណូបែលសន្តិភាព ដែលលោកស្រីបានឈ្នះក្នុងឆ្នាំ១៩៩១ ខណៈប្រទេសមីយ៉ាន់ម៉ាត្រូវបានចោទប្រកាន់កាលពីឆ្នាំមុន ពីបទប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិរ៉ូហ៊ីងយ៉ា នៅឯតុលាការយុត្តិធម៌អន្តរជាតិ៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: