Moradona លើកឡើងថា៖ Messi មិនចាំបាច់បង្ហាញពីអ្វីទេទៅកាន់អាហ្សង់ទីន គាត់ត្រូវរីករាយនឹងការលេងនៅលើទីលាន
- June 1, 2018
វីរៈបុរសរបស់ក្រុមជម្រើសជាតិអាហ្សង់ទីនលោក Diego Maradona បានអារម្មណ៍ថា៖ ខ្សែប្រយុទ្ធ Lionel Messi មិនចាំបាច់បង្ហាញពីអ្វីទេទៅកាន់ក្រុមជម្រើសជាតិអាហ្សង់ទីននៅក្នុងការប្រកួតពានរង្វាន់ Fifa World Cup ទោះបីជា Messi គឺជាកីឡាករឆ្នើមរបស់ក្លឹប FC Barcelona ក៏ដោយ។

កាលពីឆ្នាំ 2014 ខ្សែប្រយុទ្ធ Leo Messi បានជួយអោយក្រុមជម្រើសជាតិអាហ្សង់ទីនបានឡើងទៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Fifa World Cup នៅក្នុងប្រទេសប្រេស៊ីល ដែលពេលនោះក្រុមជម្រើសជាតិអាហ្សង់ទីនបានត្រឹមតែជាជើងឯករងតែប៉ុណ្ណោះ បន្ទាប់ពីរងបរាជ័យក្រោមថ្វីជើងរបស់ក្រុមជម្រើសជាតិអាឡឺម៉ង់។
វីរៈបុរសអាហ្សង់ទីនលោក Diego Maradona គឺជាមនុស្សចុងក្រោយដែលជួយអោយក្រុមជម្រើសជាតិអាហ្សង់ទីនឈ្នះពានរង្វាន់ Fifa World Cup កាលពីឆ្នាំ 1986។
លោក Diego Maradona បានប្រាប់សារពត៌មាន Omnisport ថា៖ ខ្ញុំនឹងផ្តល់ដំបូន្មានដល់ Messi ឱ្យបន្តការលេង និងរីករាយក្នុងការលេងបាល់។ គាត់ (Messi) ត្រូវតែបំភ្លេចពីការរិះគន់ទាំងឡាយ ទោះបីជាឈ្នះពានរង្វាន់ Fifa World Cup ឫក៏អត់។ គាត់មិនចាំបាច់បង្ហាញពីអ្វីទេពីគាត់ គាត់ត្រូវរីករាយនឹងការលេងនៅលើទីលាន។
ខ្ញុំមិនដឹងទេថាលោក Sampaoli ដែលជាគ្រូបង្វឹករបស់អាហ្សង់ទីនថាគាត់នឹងរៀបចំរបៀបលេងយ៉ាងដូចម្ដេច ប៉ុន្តែខ្ញុំស្គាល់កីឡាករជាច្រើនហើយខ្ញុំដឹងថាពួកគេនឹងផ្តល់អ្វីៗគ្រប់យ៉ាងដល់ក្រុមជម្រើសជាតិអាហ្សង់ទីន។ ហើយខ្ញុំគិតថាពួកគេមានឱកាសល្អក្នុងការឈ្នះពានរង្វាន់ Fifa World Cup ប៉ុន្តែខ្ញុំមិនជ្រើសរើសយកអាហ្សង់ទីនជាក្រុមដែលខ្ញុំចូលចិត្តទេ ព្រោះកាលណាដែលខ្ញុំជ្រើសរើសក្រុមអ្វីមួយដែលខ្ញុំចូលចិត្តគឺក្រុមនោះមិនដែលឈ្នះឡើយ។

បុត្រ
ប្រភព៖ Goal
- Share This Post:






