ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ពលរដ្ឋប្រមាណ ៥០ម៉ឺននាក់ នៅរដ្ឋ Oregon ត្រូវជម្លៀសចេញពីផ្ទះ ខណៈភ្លើងឆេះព្រៃបន្ដឆាបឆេះជាច្រើនកន្លែង នៅទូទាំងសហរដ្ឋអាមេរិក

    BY autoadmin September 11, 2020
    ពលរដ្ឋប្រមាណ ៥០ម៉ឺននាក់ នៅរដ្ឋ Oregon ត្រូវជម្លៀសចេញពីផ្ទះ ខណៈភ្លើងឆេះព្រៃបន្ដឆាបឆេះជាច្រើនកន្លែង នៅទូទាំងសហរដ្ឋអាមេរិក

    មនុស្សកន្លះលាននាក់នៅរដ្ឋ Oregon ត្រូវបានគេជម្លៀសចេញ ខណៈដែលភ្លើងឆេះព្រៃមិនធ្លាប់មានពីមុនមក បានបន្ដឆាបឆេះតាមបណ្តោយឆ្នេរភាគខាងលិចសហរដ្ឋអាមេរិក នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២០។ នៅក្នុងសេចក្តីថ្លែងការណ៍មួយបាននិយាយថា ក្រុមពន្លត់អគ្គិភ័យកំពុងផ្តល់អាទិភាពដល់សុវត្ថិភាពពលរដ្ឋ ខណៈពួកគេកំពុងប្រយុទ្ធនឹងភ្លើងឆេះព្រៃទំហំ ៩០០,០០០ អាក្រេ នៅទូទាំងរដ្ឋ Oregon ។

    គិតត្រឹមរយៈពេល ៤៨ម៉ោង ចុងក្រោយនេះ មានមនុស្សយ៉ាងហោចណាស់ ៩នាក់ បានស្លាប់ដោយសារភ្លើងឆេះព្រៃ ដោយមាន ៤នាក់ នៅរដ្ឋ California, ៤នាក់ នៅរដ្ឋ Oregon និង ១នាក់ នៅរដ្ឋ Washington។ ឥឡូវនេះពលរដ្ឋរាប់ពាន់នាក់នៅរដ្ឋទាំង ៣ ក៏ត្រូវបានគេជម្រាបដំណឹង ឱ្យធ្វើការចាកចេញពីផ្ទះរបស់ពួកគេ ហើយក្រុមមន្ត្រីកំពុងបើកការស៊ើបអង្កេតចំពោះករណីឆេះនេះផងដែរ។ គួរឱ្យដឹងដែរថា Oregon តែមួយមានភ្លើងឆេះព្រៃជាង ១០០ កន្លែង ហើយពេលនេះអ្នកពន្លត់អគ្គិភ័យប្រមាណ ៣,០០០នាក់ កំពុងធ្វើការយ៉ាងយកចិត្តទុកដាក់នៅទីនោះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Channel News Asia

    Share This Post: