ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោក ស៊ីនហ្សូ អាបេ និយាយថា ជប៉ុននឹងបង្ហាញផែនការការពារមីស៊ីលនៅចុងឆ្នាំនេះ

    BY autoadmin September 12, 2020
    លោក ស៊ីនហ្សូ អាបេ និយាយថា ជប៉ុននឹងបង្ហាញផែនការការពារមីស៊ីលនៅចុងឆ្នាំនេះ

    ទីភ្នាក់ងារសារព័ត៌មាន Kyodo បានដកស្រង់សម្តីនាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ (ABE Shinzo) កាលពីថ្ងៃសុក្រថា ប្រទេសជប៉ុននឹងរៀបចំផែនការថ្មីសម្រាប់ដោះស្រាយការគំរាមកំហែងពីមីស៊ីលនៅចុងឆ្នាំនេះ។ លោក ស៊ីនហ្សូ អាបេ បាននិយាយថា៖«ខ្ញុំជឿជាក់ថាវាចាំបាច់ក្នុងការបង្កើនការទប់ស្កាត់ និងដោយហេតុនេះវាកាត់បន្ថយលទ្ធភាពនៃការវាយប្រហារប្រឆាំងនឹងជប៉ុន ដោយមីស៊ីលផ្លោង និងផ្សេងទៀត»។

    លោក ស៊ីនហ្សូ អាបេ បានកត់សម្គាល់ថា គោលនយោបាយដែលផ្តោតលើវិស័យការពារជាតិទាំងស្រុងនឹងមិនត្រូវបានផ្លាស់ប្តូរទេ ប៉ុន្តែលទ្ធភាពក្នុងការទិញប្រព័ន្ធការពារនោះគឺនៅមានភាពចម្រូងចម្រាស បើទោះបីជាទាក់ទងនឹងការទប់ស្កាត់ និងការការពារខ្លួនក៏ដោយ។ ដៃគូចម្រុះរបស់គណបក្សប្រជាធិបតេយ្យសេរីរបស់ជប៉ុនគឺ Komeito បានជំទាស់ដាច់ខាតចំពោះការពង្រីកយោធា ហើយការចំណាយក៏អាចបង្កឱ្យមានការជំទាស់ផងដែរ។

    គួរឱ្យដឹងដែរថាកងកម្លាំងប្រដាប់អាវុធរបស់ជប៉ុន ត្រូវបានរឹតត្បិតក្នុងការការពារខ្លួនដោយរដ្ឋធម្មនុញ្ញក្រោយសង្គ្រាមលោក ហើយប្រទេសនេះពឹងផ្អែកយ៉ាងខ្លាំងលើសហរដ្ឋអាមេរិកក្រោមសម្ព័ន្ធភាពសន្តិសុខទ្វេភាគី។ នៅឆ្នាំ២០១៧ រដ្ឋាភិបាលបានយល់ព្រមទិញប្រព័ន្ធការពារមីស៊ីលឈ្មោះ Aegis Ashore ក្នុងតម្លៃប្រមាណ ៤.២ ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេលជាង ៣ទសវត្សរ៍។ ប៉ុន្តែកាលពីដើមឆ្នាំនេះរដ្ឋាភិបាលបាននិយាយថា ខ្លួនកំពុងកាត់បន្ថយការដាក់ពង្រាយប្រព័ន្ធនេះ បន្ទាប់ពីមានការព្រួយបារម្ភពីប្រជាជនអំពីហានិភ័យ ដែលបណ្តាលមកពីប្រព័ន្ធការពារមីស៊ីលនៅក្នុងទីធ្លារស់នៅរបស់ពួកគេ៕

    ប្រព័ន្ធការពារមីស៊ីលឈ្មោះ Aegis Ashore

    អត្ថបទ៖ លីដា
    ប្រភព៖ CGTN

    Share This Post: