ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ខ្យល់ពុលនៅឆ្នេរ​ភាគ​ខាង​លិចរបស់សហរដ្ឋអាមេរិក មានកន្លែងខ្លះហក់ឡើងដល់ 500 AQI ដោយសារតែផលប៉ះពាល់ពីភ្លើងឆេះព្រៃក្នុងរដ្ឋកាលីហ្វ័រញ៉ា

    BY autoadmin September 12, 2020
    ខ្យល់ពុលនៅឆ្នេរ​ភាគ​ខាង​លិចរបស់សហរដ្ឋអាមេរិក មានកន្លែងខ្លះហក់ឡើងដល់ 500 AQI ដោយសារតែផលប៉ះពាល់ពីភ្លើងឆេះព្រៃក្នុងរដ្ឋកាលីហ្វ័រញ៉ា

    ឆ្នេរសមុទ្រខាងលិចរបស់សហរដ្ឋអាមេរិក កំពុងប្រឈមនឹងគុណភាពខ្យល់អាក្រក់បំផុតនៅលើផែនដី ខណៈដែលភ្លើងឆេះជិត ១០០ កន្លែង រួមទាំងភ្លើងឆេះធំបំផុតចំនួន ៣ ក្នុងចំណោមភ្លើងឆេះដ៏អាក្រក់បំផុតចំនួន ៤ ដែលបានកត់ត្រាក្នុងរដ្ឋកាលីហ្វ័រញ៉ា។ ភាគល្អិតដែលចេញពីផ្សែងបានធ្វើឱ្យខ្យល់អាកាសមិនល្អ និងធ្វើឱ្យអ្នកនៅតំបន់ឆ្នេរ​ភាគ​ខាង​លិចពិបាកនឹងដកដង្ហើម។ ជាក់ស្ដែងបើយោងតាម PurpleAir ដែលបានបង្ហាញពីកម្រិត AQI នៅតំបន់ឆ្នេរភាគខាងលិច (ក្នុងរូប) យើងអាចមើលឃើញថា នៅតំបន់ទាំងមូលសុទ្ធតែពណ៌ក្រហម ដែលជាសញ្ញានៃខ្យល់ពុលអាក្រក់បំផុត ហើយកន្លែងខ្លះហក់ដល់ ៥០០ AQI ទៀតផង។

    គួរឱ្យដឹងដែរថាកម្រិត AQI កាន់តែខ្ពស់ វាបង្ហាញពីការបំពុលបរិយាកាសកាន់តែខ្លាំង ហើយគ្រោះថ្នាក់ដល់សុខភាពកាន់តែច្រើន។ ទីភ្នាក់ងារការពារបរិស្ថាន (EPA) ចាត់ទុកកម្រិត AQI ដែលលើសពី ១៥០ គឺមិនល្អសម្រាប់ក្រុមមនុស្សទាំងអស់។ អ្វីដែលលើសពី ៣០០ ត្រូវបានគេចាត់ទុកថា ជាការព្រមានសុខភាពអំពីស្ថានភាពអាសន្ន។ ប៉ុន្តែយ៉ាងណា EPA មិនបានផ្តល់អនុសាសន៍សម្រាប់កម្រិត AQI ដែលលើសពី ៥០០ ទេ ពីព្រោះវាជាកម្រិតលើសពីអាចនិយាយបាន និងលើសពីសន្ទស្សន៍របស់វាផងដែរ។ អ្វីដែលអាក្រក់ជាងនោះគឺអ្នកឃ្លាំមើលរបស់ PurpleAir នៅជុំវិញទីក្រុង Salem រដ្ឋ Oregon បានរាយការណ៍ថាកម្រិត AQI ឡើងដល់ ៧៥៨ នៅព្រឹកថ្ងៃសុក្រ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Insider

    Share This Post: